​ស្ងាត់ៗ! ​ Zuckerberg ​ណាត់​ជួប​ Selena Gomez ​នៅ​ក្នុង​បន្ទប់​ដ៏​តូច​បំផុត​​



កាលពីប៉ុន្មានម៉ោងមុននេះ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានបង្ហោះរូបថតមួយសន្លឹកនៅលើទំព័រ Facebook របស់លោក ដែលបង្ហាញ លោកកំពុងអង្គុយជជែកគ្នាលេងជាមួយនឹងកំពូលតារាវ័យក្មេង Selena Gomez។ អមជាមួយនឹងរូបថតមួយសន្លឹកនោះ លោកបានសរសេរថា ៖«កំពុងជួបជាមួយនឹងតារាដែលមានអ្នកគាំទ្រនៅលើ Instagram ច្រើនបំផុតនៅក្នុងបន្ទប់តូចបំផុតរបស់យើង។ អរគុណសម្រាប់ការឆៀងចូលលេង Selena Gomez»។ ទោះជាយ៉ាងណា លោកមិនបានបញ្ចេញព័ត៌មានលម្អិតនៃជំនួបរវាងអ្នកទាំងពីរនោះទេ៕
X
5s