Microsoft ​ជិត​ដល់​ពេល បិទ​អាជីវកម្ម​ទូរស័ព្ទ​ស៊េរី​ទាប (feature phone) ​ហើយ​នឹង​លក់​ម៉ាក​ទូរស័ព្ទ Nokia ​ឱ្យ Foxconn​



ផ្អែកតាមសេចក្ដីរាយការណ៍មួយរបស់ចិនឱ្យដឹង បន្ទាប់ពីបង្ហាញចេញតួលេខចែកចាយទូរស័ព្ទស៊េរីទាប (feature phone) ក្នុងប្រទេសប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ មានចំនួន ១៥លានគ្រឿងរូចមក ថា ក្រុមហ៊ុន Microsoft ជិតដល់ពេលបិទអាជីវកម្មទូរស័ព្ទប្រភេទ feature phone ហើយនឹងផ្ដល់អាជ្ញាប័ណ្ណឈ្មោះម៉ាក Nokia ឱ្យទៅក្រុមហ៊ុនជាដៃគូគឺ Foxconn។ នៅក្រោមលក្ខខណ្ឌនៃការទិញយកអាជីវកម្មលក់ផលិតផល និងសេវាកម្មរបស់ Nokia កាលពីឆ្នាំ២០១៤ ក្រុមហ៊ុន Microsoft បានទទួលសិទ្ធិក្នុងការប្រើប្រាស់ម៉ាកសញ្ញា Nokia សម្រាប់ស្មាតហ្វូនរបស់ខ្លួនរហូតដល់ ឆ្នាំ២០២៤។ ប្រសិនបើលោកអ្នកកំពុងទន្ទឹងចាំមើលស្មាតហ្វូនអនាគត Surface Phone នោះ ដូច្នេះចចាមអារ៉ាមនេះ ក៏អាចជាការពិត ព្រោះ Microsoft អាចនឹងបិទតែជំនួញទូរស័ព្ទស៊េរីទាប feature phone ប៉ុណ្ណោះ។ ជំនួញ Microsoft Mobile (ដែលមានទាំងស្មាតហ្វូន Lumia) នឹងត្រូវរុញចូលក្នុងក្រុមស្មាតហ្វូន Surface Group វិញ ហើយបុគ្គលិក Microsoft Mobile ចំនួន ៥០% នឹងត្រូវបញ្ឈប់។ ចាប់តាំងពីជំនួញរបស់ Nokia ត្រូវបានលក់ទៅឱ្យ Microsoft បានធ្វើឱ្យអាជីវកម្ម Microsoft Mobile បានបង្កើនចំនួនបុគ្គលិកមានរហូតដល់ ១៨០០០នាក់៕  
X
5s