Smartwatch ​ជំនាន់​ថ្មី​របស់ Samsung ​នឹង​បំពាក់​បច្ចេកវិទ្យា​ទំនើប Keyboard Projector បញ្ជា​ដោយ​កាយវិការ​នៅ​លើ​ដៃ​



តាមរយៈប៉ាតង់ថ្មីរបស់ Samsung អាចឱ្យសន្និដ្ឋានបានថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូងនេះ អាចនឹងផលិតនាឡិកា Smartwatch ជំនាន់ថ្មីរឹតតែទំនើបអស្ចារ្យ បំពាក់ដោយបច្ចេកវិទ្យា Keyboard Projector ដែលអាចបង្ហាញក្ដារចុចសិប្បនិមិត្តប្រើដោយពន្លឺឡាស៊ែរមកលើដៃអ្នកប្រើបាន។

Samsung-Smartwatch-1

ក្រុមហ៊ុន Samsung ថ្មីៗនេះ បានចុះបញ្ជីប៉ាតង់បច្ចេកវិទ្យាថ្មី ដែលបញ្ជាក់ពីគោលដៅអនាគត នឹងផលិតនាឡិកាឆ្លាតវៃបញ្ចូលបច្ចេកវិទ្យាដែលទើបទទួលបាននេះ ឱ្យរឹតតែទំនើបជាងនាឡិកាមុនៗ។ នាឡិកាជំនាន់ថ្មី នឹងបំពាក់ដោយមុខងារទំនើប keyboard projector បង្ហាញនៅលើដៃរបស់អ្នក។ Smartwatch ស៊េរីក្រោយ នឹងមានប៊ូតុងចុចនៅលើដៃរបស់អ្នក។ Projector នេះ នឹងអាចឱ្យអ្នក ធ្វើការបញ្ជាគ្រប់គ្រងលើនាឡិកាតាមរយៈកាយវិការរបស់អ្នកបាន។

Samsung-Smartwatch-2

Samsung អាចមានគម្រោងប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ លើសពីការបំពាក់នៅលើ Smartwatch ថែមទៀត គឺអាចបញ្ចូលទៅលើឧបករណ៍ VR ជាដើម។ នាឡិកា Smartwatch ទំនើបរបស់ Samsung នឹងបង្ហាញខ្លួននៅឆ្នាំ២០១៧ ក្រោយនេះ៕
X
5s