កិច្ចសហការ​​រវាង​​ អង្គការ​ វិស័យ​ឯកជន និង​រដ្ឋ​សម្រាប់​​គម្រោង​លំនៅឋាន​គឺជា​ក្តីសង្ឃឹម​សម្រាប់​ប្រជាជន​ក្រីក្រ​



ទោះបីមានការដាក់ចេញនូវគម្រោងអភិវឌ្ឍន៍សំណង់លំនៅឋានសម្រាប់ទីផ្សារប្រជាជនមានជីវភាពមធ្យមក៏ដោយ ក៏ការផ្តល់ឲ្យផ្ទះសំបែងដែលមានគុណភាពល្អដល់ប្រជាជនក្រីក្រនៅតែចោទជាបញ្ហាជាពិសេសអ្នករស់នៅតំបន់ក្រីក្រ។

ខណៈដែលតម្លៃដីឡើងថ្លៃនៅតាមតំបន់ទីប្រជុំជន និងទីក្រុងនៃប្រទេសកម្ពុជាប្រជាជនអ្នកត្រូវការផ្ទះសំបែងដែលមានតម្លៃទាបទាំងនោះត្រូវបានផ្លាស់ចេញពីឱកាសនៃការធ្វើអាជីវកម្មផ្សេងៗនៅក្នុងទីក្រុង។

យោងតាមអ្វីដែល ភ្នំពេញ ប៉ុស្តិ៍ អចលនទ្រព្យលើកមកពិភាក្សានៅពេលនេះខណៈដែលមានអង្គការក្រៅរដ្ឋាភិបាលពីរបានចូលរួមបំពេញចន្លោះនៃទីផ្សារសំណង់គេហដ្ឋានទាំងនេះដោយពួកគេឈរលើគោលដៅរួមមួយ។ វាក៏បានបង្កើតនូវកិច្ចសហការរួមគ្នាមួយនឹងវប្បធម៌នៃការសន្ទនាដោយចំហរវាងភាគីឯកជន សាធារណៈ និងស្ថាប័ននៃអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ។

អង្គការ Habitat for Humanity International ដែលមានវត្តមាននៅ ៧០ ប្រទេសនៅលើសកលលោកបាននិងកំពុងព្យាយាមលុបបំបាត់ភាពក្រីក្រ និងការគ្មានផ្ទះសំបែងនៅក្នុងពិភពលោក ។ Habitat យល់ឃើញថាការមានផ្ទះសំបែងដែលមានគុណភាពល្អ និងអាចរស់នៅបានគឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស។

លោក គីវ ង្វៀង ប្រធានអង្គការ Habitat for Humanity ប្រចាំនៅកម្ពុជាបានសង្កត់ធ្ងន់ថាមានប្រជាជនកម្ពុជា ២ លាននាក់ដែលមិនពេញចិត្តនឹងស្តង់ដារសាងសង់របស់អង្គការអន្តរជាតិនេះ។ កត្តាខ្វះខាតនៃលំនៅឋានល្អៗទាំងនេះ និងភាពមិនរៀបរយនៃការធានាកម្មសិទ្ធិលើទ្រព្យសម្បត្តិឲ្យបានត្រឹមត្រូវគឺជាបញ្ហាសំខាន់ដែលបង្អាក់ដំណើរការអភិវឌ្ឍយូរអង្វែងមួយនេះពីព្រោះថាសំណង់លំនៅឋានមិនល្អគឺមិនមែនបណ្តាលមកពីភាពក្រីក្រតែប៉ុណ្ណោះទេតែវាក៏ជាកត្តាដែលបណ្តាលឲ្យមានបញ្ហាផ្សេងៗផងដែរ។ លើសពីនេះទៀតលោក ង្វៀន បាននិយាយថានៅឆ្នាំ ២០៣០ បើតាមគោលនយោបាយលំនៅឋានជាតិប្រទេសកម្ពុជានឹងត្រូវការជាងផ្ទះ ១.១ លានជាលំនៅឋានដើម្បីបំពេញតម្រូវការដែលតម្រូវការទាំងនេះជាការចាំបាច់របស់ប្រជាជនដែលមានជីវភាពទាប។

អង្គការ Building Trust International ជាអង្គការចុះឈ្មោះរបស់អង់គ្លេសបានជួយរៀបចំកែច្នៃផ្ទះសំបែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និងអ្នកដែលមានតម្រូវការ។

លោក David Cole ជាប្រធាននៃអង្គការ Building Trust International ប្រចាំនៅកម្ពុជាជឿជាក់ថា គម្រោងលំនៅឋាននេះអាចជាមធ្យោបាយមួយដើម្បីទាក់ទាញការវិនិយោគបែបគ្រួសារ ឬសហគមន៍នៅក្នុងតំបន់ទាំងនោះបន្ទាប់ពីគម្រោងសាងសង់ដំបូងត្រូវបានបញ្ចប់។ ក្នុងនោះយើងឃើញមានគម្រោងកែច្នៃលំនៅឋានទាំងនោះក៏ដូចជាការដាក់ចេញនៅដំណើរការកែច្នៃ និងការសាកល្បងធ្វើការកែច្នៃលើសំណង់ទាំងនោះ។

នៅប្រទេសកម្ពុជាអង្គការទាំងពីរនេះបានជួយរៀបចំកែច្នៃលំនៅឋានទាំងនោះក្នុងគោលដៅផ្តល់ផ្ទះសំបែងមួយដែលមានភាពរឹងមាំដែលអាចបំពេញតម្រូវការនៃការកើនឡើងប្រជាជននៅតាមទីក្រុង និងជនបទមួយចំនួនដែលមានជីវភាពក្រីក្រ។ ពួកគេក៏បានលើកកម្ពស់វិស័យអភិវឌ្ឍន៍ក្នុងសហគមន៍តាមរយៈការផ្តល់សេវាប្រាក់កម្ចីដែលមានអត្រាទាបនឹងលើកទឹកចិត្តឲ្យមានការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋ និងឯកជនលើគម្រោងរបស់ពួកគេ។

គម្រោងថ្មីរបស់អង្គការ Habitat and Building Trust បានសហការគ្នាធ្វើឡើងក្នុងប្រទេសកម្ពុជាគឺជាគម្រោងរៀបចំកែច្នៃ និងការដាក់ចេញនូវគម្រោងលំនៅឋានមួយដែលមានគុណភាពខ្ពស់នឹងជាលំនៅឋានដែលសាងសង់ពីឫស្សីក្នុងស្រុក និងឈើដែលមានតម្លៃតែ ២៥០០ ដុល្លារតែប៉ុណ្ណោះ។

ផ្ទះទាំងនោះមិនត្រឹមតែមានតម្លៃថោកទេវាក៏មានភាពច្នៃប្រឌិតផងដែរដែលវាត្រូវបានរៀបចំសាងសង់ឡើងជាមួយទស្សនវិស័យបរិស្ថានពិសេសនៅក្នុងប្រទេសកម្ពុជា។ បង្អួចបិទបើកខាងក្នុងជួយឲ្យមានចរន្តខ្យល់ល្អ និងមានខ្យល់បក់ចេញចូលនៅក្នុងលំនៅឋាននោះ។ លើសពីនេះផ្ទះនោះក៏មានដំបូលធំដែលលយចេញមកក្រៅដែលអាចឲ្យគ្រួសារទាំងនោះត្រងយកទឹកភ្លៀងសម្រាប់ប្រើប្រាស់បានផងដែរ។

ការរៀបចំតុបតែងនឹងការសាកល្បងគម្រោងលំនៅឋាននេះត្រូវបានបញ្ចប់ហើយអង្គការទាំងពីរក៏មានគោលដៅមួយទៀតទៅលើគម្រោងសាងសង់លំនៅឋាននៅក្នុងទីក្រុងដែលមានលទ្ធភាពដាក់មនុស្សបានច្រើន។ អង្គការទាំងពីរយល់ថាការអនុវត្តផែនការសាងសង់លំនៅឋានខ្នាតធំនេះគឺពិតជាទាមទារឲ្យមានជំនួយពីស្ថាប័នរដ្ឋ និងឯកជនជាចាំបាច់។

រដ្ឋាភិបាលបានជួយអង្គការ Habitat លើគម្រោងសាងសង់ខ្នាតតូចរួចមកហើយ។ នេះបើតាមសម្តីរបស់លោក ង្វៀន ។ នៅខេត្តបាត់ដំបង Habitat បានធ្វើការក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលដើម្បីផ្លាស់ប្តូរស្ថានភាពរស់នៅរបស់គ្រួសារក្រីក្រទាំងនោះដែលពួកគេបានរស់នៅលើដីធ្លីរដ្ឋដោយមិនមែនជាប្លង់ដីជាផ្លូវការ។ ដីធ្លីទាំងនោះបានបែងចែកជាប្លង់ដីច្បាស់លាស់ និងប្លង់ដីដាច់ៗគ្នាសម្រាប់គ្រួសារដែលរស់នៅទីនោះ។

ដំណើរការក្នុងការទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់នេះគឺជាជំហានដំបូងសម្រាប់គម្រោងអភិវឌ្ឍន៍ផ្ទះសំបែងដ៏យូរអង្វែងនេះដែលលោក ង្វៀន បានសង្កត់ធ្ងន់ថាវាមិនមែនជារឿងងាយស្រួលទេតែយើងអាចសម្រេចធ្វើវាបាន។

ការផ្តល់ឲ្យ និងជំនួយជាដីធ្លីគឺជាគន្លឹះសំខាន់ ។ ពួកយើងមានមធ្យោបាយដោះស្រាយហើយ ហើយពួកយើងអាចសាងសង់ផ្ទះសំបែងដែលមានតម្លៃថោកតែមានគុណភាពខ្ពស់ដូចដែល Habitat បានធ្វើឡើងនៅទូទាំងពិភពលោក។ ប៉ុន្តែខណៈពេលដែលតម្លៃដីមានការឡើងថ្លៃនៅក្នុងទីក្រុងពួកយើងត្រូវការការគាំទ្រពីស្ថាប័នរដ្ឋ និងឯកជនក្នុងការបង្កើនលទ្ធភាពទទួលបានដីធ្លីទាំងនោះដែលអាចឲ្យប្រជាជនដែលមានចំណូលទាបមានឱកាសធ្វើជាម្ចាស់កម្មសិទ្ធិលើដីធ្លីទាំងនោះបាន។

តាមរយៈគោលការផ្តល់ជូនដីធ្លីដែលមានស្ថាប័នបីចូលរួមសហការគ្នានេះលោក ង្វៀន ជឿជាក់ថាប្រជាជនកម្ពុជាទាំងអស់នឹងអាចមានស្ថានភាពរស់នៅប្រសើរ។ ស្ថាប័នអង្គការក្រៅរដ្ឋាភិបាលមានទិសដៅ និងសមត្ថភាពបច្ចេកទេសក្នុងការរៀបចំកែច្នៃគម្រោងទាំងនោះ។ ស្ថាប័នឯកជនមានជំនួយហិរញវត្ថុរីឯស្ថាប័នរដ្ឋាភិបាលមានកម្មសិទ្ធិលើដីធ្លីទាំងនោះ។ ប្រសិនបើយើងបង្កើតវប្បធម៌នៃការសហការគ្នា និងបើកចំហកិច្ចសន្ទនាគ្នារវាងស្ថាប័នទាំងបីនេះពួកយើងនឹងអាចផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននេះបានហើយយើងជាអ្នកឈ្នះទាំងអស់គ្នា។

ភ្នាក់ងារ Market Development ជាដៃគូអភិវឌ្ឍន៍មួយផងដែររបស់អង្គការ Habitat នៅក្នុងកម្ពុជាដែលវាជាអង្គការផ្តល់ការគាំទ្រដល់គ្រួសារដែលមានប្រាក់ចំណូលទាបឲ្យមានលទ្ធភាពទទួលបានប្រាក់កម្ចីទិញផ្ទះសំបែង។ ពួកយើងបានជួយប្រជាជនជាង ២០០០ គ្រួសារក្នុងការទទួលបានប្រាក់កម្ចីទិញលំនៅឋានកាលពីឆ្នាំមុនប៉ុន្តែជាមួយនឹងការកើនឡើងនៃជំនួយពីស្ថាប័នឯកជនពួកយើងមានសមត្ថភាពបន្ថែមក្នុងការនាំយកសេវាហិរញ្ញវត្ថុទាំងនោះមកឲ្យប្រជាពលរដ្ឋបានជាច្រើនថែមទៀត។ វាគឺជាទីផ្សារសមស្របមួយនឹងមានទុនវិនិយោគធំផងដែរប៉ុន្តែវាទាមទារឲ្យមានការយល់ដឹងពីសំណាក់ប្រជាពលរដ្ឋដែលមានជីវភាពទាបទាំងនោះទៅលើវិស័យមីក្រូហិរញវត្ថុផងដែរ។

លោក Cole បាននិយាយថាមានទីក្រុងសំខាន់ៗបីនៅក្នុងប្រទេសកម្ពុជាដែលក្នុងនោះមានក្រុងភ្នំពេញ បាត់ដំបង និងសៀមរាបដែលសហគមន៍ទាំងនោះនឹងត្រូវការជំនួយដីធ្លីមួយចំនួនសម្រាប់ការសាងសង់លំនៅឋានដែលមានតម្លៃថោកបើមិនអ៊ីចឹងទេចំនួនប្រជាជនសព្វថ្ងៃនេះនឹងបណ្តាលឲ្យតម្លៃដីធ្លីទាំងនោះមានអតិផរណាខ្ពស់នឹងមានភាពមិនច្បាស់លាស់ដូចដែលយើងបានឃើញពេលនេះ។ ថ្មីៗនេះការកើនឡើងនៃនគរូបនីយកម្មនៅតាមតំបន់រណបក្រុងបានជំរុញឲ្យអង្គការមួយចំនួនដូចជា អង្គការ Habitat ជ្រើសរើសយកតំបន់ឧត្តុង្គជាទីកន្លែងសម្រាប់អនុវត្តគម្រោងសាងសង់ផ្ទះសំបែងដែលមានតម្លៃទាបសម្រាប់ប្រជាពលរដ្ឋទាំងឡាយដែលកំពុងត្រូវការទាំងនោះ។

វាជាឱកាសល្អដែរដែលយើងបានស្តាប់ប្រជាពលរដ្ឋនិយាយពីការវិនិយោគទុនលើគម្រោងសាងសង់លំនៅឋានដែលមានតម្លៃសមរម្យនេះដោយគ្មានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលនោះទេដែលលោក Cole បាននិយាយថាការចំណាយក្នុងការសាងសង់លំនៅឋានមួយនៅក្នុងគម្រោងនោះនឹងមិនរាប់បញ្ចូលបុគ្គលិកសំខាន់ៗមួយចំនួន និងក្រុមអ្នកបច្ចេកទេសដែលវាក៏អាចជំរុញឲ្យមានបំណុលរយៈពេលខ្លីមួយក៏ដូចជាបញ្ហាសង្គមដែលអាចនឹងកើតមានឡើង។

លោក Cole បានបញ្ចាក់ថាប្រសិនបើលំនៅឋានដែលមានតម្លៃទាបទាំងនោះត្រូវបានសាងសង់ក្នុងគុណភាពល្អនឹងសាងសង់ក្នុងនៅទីក្រុងដូចជាទីក្រុងភ្នំពេញជាដើមយើងជឿជាក់ថារដ្ឋាភិបាលត្រូវតែផ្តល់ឲ្យដីធ្លីមួយចំនួនជាការជួយគាំទ្រក្នុងគម្រោងសាងសង់ ឬក៏ផ្តល់ជាដីធ្លីសម្រាប់ការសាងសង់លំនៅឋានក្នុងក្រុងដោយមានការជួយជ្រោមជ្រែងពីខាងអង្គការមួយចំនួនដូចជា Building Trust and Habitat។ ទន្ទឹមនឹងនេះក៏មានការបង់ថ្លៃជួលដល់រដ្ឋាភិបាលដែលមានអត្រាឋេរដើម្បីរក្សាបាននូវការចំណាយលើការសាងសង់នឹងធ្វើការអនុវត្តគម្រោងសាងសង់បន្ថែមនៅពេលខាងមុខ។

ប្រសិនបើរដ្ឋាភិបាលដាក់ចេញជាអាទិភាពលោក Cole បាននិយាយថាវានឹងដាក់ចេញជាគោលការណ៍ថ្មីសម្រាប់ក្រុមហ៊ុនវិនិយោកទុនក្រៅប្រទេស និងដៃគូរសហការនៃស្ថាប័នរដ្ឋក៏ដូចជាឯកជនផងដែរ។

គម្រោងលំនៅឋានដែលមានពីរជាន់នឹងមានទំហំ ៨០ ម៉ែត្រការេដែលបានប្រើប្រាស់ធនធានកែច្នៃធ្វើជាទ្រនាប់ដំបូលដែលមានតម្លៃថោក។ វាចំណាយតែ ២៥០០ ដុល្លារប៉ុណ្ណោះក្នុងការសាងសង់។

គម្រោងលំនៅឋាននេះមានរៀបចំឡើងដោយបន្ទះសឡាតូចមួយដែលអាចផ្តល់ឲ្យនូវថាមពលអគ្គិសនីដើម្បីសាកថ្មទូរស័ព្ទ ឬក៏សម្រាប់ប្រើប្រាស់លើមូទ័របូមទឹក។ ហើយភ្លើងបំភ្លឺដែលប្រើប្រាស់នៅក្នុងផ្ទះគឺមានប្រភពពីបន្ទះសឡាដែលមានសុវត្ថិភាពនឹងអាចប្រើប្រាស់បានយូរ៕

ផ្ដល់សិទ្ធិដោយលោក James Whitehead Director of Content at Realestate.com.kh 

X
5s