អ្វីទៅជាកិច្ចសន្យាជួលរយៈពេលវែង និងរយៈពេលខ្លី?
តើ លោក-អ្នកជាជនបរទេសដែលបម្រើការនៅក្រៅប្រទេសហើយត្រូវការស្នាក់នៅបណ្តោះអាសន្ននៅប្រទេសកម្ពុជាឬ? ឬក៏អ្នកព្រួយបារម្ភពីការចុះកិច្ចសន្យាជួលរយៈពេលវែងនៅពេលដែលអ្នកមិនច្បាស់ថាអ្នកអាចនៅផុតកុងត្រាជួលនោះឬក៏អត់? តើអ្នកដឹងថាម្ចាស់លំនៅឋានភាគច្រើនមិនចង់បានអតិថិជនណាដែលជួលផ្ទះក្នុងរយៈពេលតិចជាង ៦ ខែដែរឬទេ?
ខាងក្រោមនេះជាសេចក្តីណែនាំខ្លះៗលើកិច្ចសន្យាជួលរយៈពេលវែង និងខ្លីនៅក្នុងប្រទេសកម្ពុជានាំមកជូនដោយដៃគូរបស់ BizKhmer៖ ផលប្រយោជន៍នៃកិច្ចសន្យារយៈពេលវែង ការចុះកិច្ចសន្យាជួលរយៈពេល ៦ ខែឬក៏មួយឆ្នាំអាចរក្សាតម្លៃជួលឲ្យនៅថេរបាននៅក្នុងទីផ្សារជួលអចលនទ្រព្យដែលតម្លៃនោះមានការកើនឡើងនឹងផ្លាស់ប្តូរជារៀងរាល់ឆ្នាំ។ តម្លៃជួលកើនឡើងពី ១០ ទៅ ១៥ ភាគរយប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជាជាពិសេសនៅក្នុងទីក្រុង និងតំបន់ទេសចរណ៍ហើយខណៈដែលសំណង់អគារថ្មីៗដែលមានបំពាក់គ្រឿងបរិក្ខារទំនើបៗបន្តមានវត្តមានលើទីផ្សារជួលអចលនទ្រព្យនោះតម្លៃជួលក៏បន្តកើនឡើងតាមនោះដែរ។ កិច្ចសន្យាជួលរយៈពេលវែងនេះនឹងជួយសន្សំបន្ថែមលើតម្លៃដែលនឹងអាចកើនឡើងនៅពេលដែលកិច្ចសន្យាជួលត្រូវបានបញ្ចប់ហើយពេលនោះអ្នកមិនអាចរកបានលំនៅឋានណាមួយដែលមានស្ថានភាពដូចគ្នានឹងតម្លៃដូចគ្នានោះឡើយ។
ការចុះកិច្ចសន្យារយៈពេលវែងក៏អាចជួយអ្នកឲ្យមានសិទិ្ធក្នុងការចរចាព្រមព្រៀងគ្នា។ គួរចងចាំថាម្ចាស់លំនៅឋានភាគច្រើនក៏ចង់បង្កើតនឹងរក្សាទំនាក់ទំនងល្អជាមួយអតិថិជនជួលដែរ។ កិច្ចសន្យាជួលរយៈពេលវែងអាចបង្កើតភាពទុកចិត្តលើគ្នាទៅវិញទៅមកបានច្រើនជាង។
ប្រសិនបើលោក-អ្នករក្សាកិច្ចសន្យាជួលវែងជាងរយៈពេលដែលអ្នកស្នាក់នៅប្រទេសកម្ពុជាមានជនបរទេសមកធ្វើការក្នុងប្រទេសនេះឬអ្នករស់នៅក្នុងស្រុកជាច្រើនក៏កំពុងរកកិច្ចសន្យាជួលបណ្តោះអាសន្នដែលមានរយៈពេលខ្លីដែរ។ វាអាចផ្តល់ឱកាសឲ្យអ្នកបញ្ចប់ការបង់ប្រាក់តាមកិច្ចសន្យាជួលដោយធ្វើឡើងតាមរយៈការចុះកិច្ចសន្យាបណ្តោះអាសន្នសម្រាប់អ្នកជួលរយៈពេលខ្លីក្រោយទៀត។ វាមានសារៈសំខាន់ក្នុងការសាកសួរម្ចាស់លំនៅឋានថាតើលក្ខខណ្ឌនេះអាចប្រើប្រាស់បានឬក៏អត់មុនពេលអ្នកធ្វើកិច្ចសន្យាជួលនោះ។
ជាជម្រើសម្ចាស់ដីធ្លីអាចអនុញ្ញាតឲ្យអ្នកផ្ទេរកិច្ចសន្យានោះទៅកាន់អ្នកជួលថ្មីដែលអ្នកអាចរកបានក្នុងករណីដែលអ្នកមិនអាចបញ្ចប់កុងត្រានោះបានទេ។ អ្នកគួរតែសាកសួរថាតើម្ចាស់លំនៅឋាននោះអនុញ្ញាតឲ្យអ្នកផ្ទេរកុងត្រានេះដល់អ្នកជួលក្រោយដែលចុះកិច្ចសន្យាជួលបណ្តោះអាសន្នដែរឬទេ? ប្រសិនបើពួកគេយល់ព្រមលើលក្ខខណ្ឌទាំងនេះអ្នកត្រូវផ្តល់ដំណឹងថាពួកគេអាចពិនិត្យមើលស្ថានភាពអ្នកជួលថ្មីក្នុងកិច្ចសន្យាបណ្តោះអាសន្ននោះបានមុនពេលធ្វើការសម្រេចទទួលយកអ្នកជួលទាំងនោះ។ប្រសិនបើអ្នកចុះកិច្ចសន្យាជួលរយៈពេលវែងតើមានលក្ខខណ្ឌកុងត្រាឬមិនមានកុងត្រាណាមួយដែលអាចឲ្យអ្នកធ្វើការចរចាជាមួយម្ចាស់លំនៅឋានបានឬទេ?
ជាកត្តាសំខាន់ពាក់ព័ន្ធនឹងតម្លៃនៃថ្លៃឈ្នួលប្រចាំខែថ្វីបើម្ចាស់កម្មសិទ្ធិ ឬទីភ្នាក់ងារជួលបន្តមានលក្ខខណ្ឌយ៉ាងណាក៏ដោយ ក៏នៅក្នុងទីផ្សារជួលអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាវាតែងតែមានការផ្លាស់ប្តូរប្រែប្រួលជានិច្ចលើតម្លៃជួលដែលបានកំណត់ក្នុងកិច្ចសន្យាខាងដើម។
អ្នកគួរតែធ្វើការស្នើរសុំឲ្យមានការដំឡើងប្រដាប់ការពារបង្អួច កង្ហារថ្មី ឬច្រើនជាងនេះហើយនិងគ្រឿងសង្ហារិមប្រើប្រាស់ចាស់ឬក៏ថ្មី។ល។
អត្រាលើសេវាកម្មផ្សេងៗដូចជាថ្លៃទឹក ភ្លើងអគ្គិសនី និងថ្លៃប្រមូលសំរាមពេលខ្លះអាចត្រូវបានគិតបញ្ចូលក្នុងតម្លៃជួលផ្ទះសរុបដោយវាមិនបូកបញ្ចូលលើថ្លៃចំណាយថែមទៀតឡើយ។
ចូរចងចាំថាការចរចាគ្នាគឺជាកិច្ចព្រមព្រៀងគ្នា។ ត្រូវគិតពីគោលបំណងរបស់ម្ចាស់លំនៅឋាននឹងយល់អំពីស្ថានការណ៍ជាពិសេសហើយព្យាយាមធ្វើការព្រមព្រៀងលើកិច្ចសន្យាជួលមួយដែលភាគីទាំងសងខាងយល់ស្របគ្នាទៅវិញទៅមក។
តើលោក-អ្នកទទួលបានការណែនាំពីកិច្ចសន្យាជួលរយៈពេលវែង និងខ្លីនៅប្រទេសកម្ពុជាដែលនាំមកជូនដោយ Realestate.com.kh គ្រប់គ្រាន់ឬនៅ? ចូរអានព័ត៌មានថ្មីៗ និងសំខាន់ៗអំពីទីផ្សារអចលនទ្រព្យលើគេហទំព័រ realestate.com.kh/news
ផ្ដល់សិទ្ធិដោយលោក James Whitehead Director of Content at Realestate.com.kh