ដៃគូ​របស់ Apple ឱ្យ​ដឹង​ថា iPhone 7 នឹង​ត្រូវ​សម្ពោធ​ផ្លូវការ​នៅ​ខែ​កញ្ញា ផលិត​ដោយ​ក្រុមហ៊ុន​ផ្សេង​គ្នា​ក្រៅពី Foxconn​



ក្រុមហ៊ុន Apple មានចចាមអារ៉ាមថា នឹងសម្ពោធ iPhone ជំនាន់ថ្មីទាំងពីរគឺ iPhone 7 និង iPhone 7 Plus នៅខែកញ្ញាប៉ុន្មានខែខាងមុខ។ ចំណែកបើយោងតាមរបាយការណ៍ថ្មីចុងក្រោយនេះ ឱ្យដឹងថា ដៃគូសហការរបស់ Apple មួយចំនួន កំពុងត្រៀមខ្លួនបញ្ចេញកំពូលស្មាតហ្វូនជំនាន់ទី១០ នេះហើយ។

iphone-7-concept

គំរូ iphone 7

បណ្ដាញព័ត៌មាន DigiTimes ឱ្យដឹងថា iPhone ទាំងពីរម៉ូដែលនឹងត្រូវផលិតដោយដៃគូរបស់ Apple ផ្សេងគ្នា គឺម៉ូដែល iPhone 7 អេក្រង់ ៤,៧អ៊ីញផលិតដោយក្រុមហ៊ុន Pegatron ហើយម៉ូដែល iPhone 7 Plus អេក្រង់ ៥,៥អ៊ីញនឹងផលិតដោយ Foxconn។ ប្រភពដដែលបានឱ្យដឹងថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple នឹងរួចរាល់ចង្វាក់ផលិតផលនៅចុងត្រីមាសទី៣ នេះ។ iPhone អេក្រង់ ៤,៧អ៊ីញនឹងទទួលផលិតដោយ Pegatron Technology ហើយ Foxconn Electronics និង Wistron នឹងផលិត iPhone អេក្រង់ ៥,៥អ៊ីញឱ្យ Apple។ iPhone 7 និង 7 Plus ត្រូវគេរំពឹងថា នឹងមានរូបរាងឌីហ្សាញស្រដៀងខ្លាំងទៅនឹងម៉ូដែល iPhone 6s បច្ចុប្បន្ន ដោយវានឹងមានកំណែប្រែបន្តិចបន្តួចប៉ុណ្ណោះ ហើយនឹងបំពាក់ឈីប Apple A10 និងមាន RAM ធំជាងមុន បូករួមទាំងកំណែលំអកាមេរ៉ា និងមាន resolution អេក្រង់ធំជាងមុន។ សាធារណជន រំពឹងថា Apple នឹងប្រកាសចេញ iOS 10 ជំនាន់ថ្មីនៅក្នុងសន្និសីទ WWDC ខែក្រោយនេះ។ ក្រុមហ៊ុននឹងដាក់ឱ្យប្រើផ្លូវការនូវ iOS 10 ដំណាលគ្នានឹងវត្តមាន iPhone 7នៅខែកញ្ញាខាងមុខ៕
X
5s