Facebook ចេញផែនទី Map អាចមើលដឹង នរណាខ្លះកំពុងប្រើ Live Video
មុខងារ Live Video របស់ Facebook ទើបតែត្រូវក្រុមហ៊ុនដាក់ឱ្យប្រើប្រាស់ជាសកលបាន។ ភ្ជាប់ជាមួយមុខងារ Live Video នេះដែរ ក្រុមហ៊ុនក៏បានដាក់ចេញផែនទី អាចមើលដឹងថា នរណាខ្លះកំពុងប្រើប្រាស់មុខងារបង្ហោះវីដេអូផ្សាយផ្ទាល់នេះ។