Google កំពុង​បង្កើត​កម្មវិធី​ថ្មី​ស្រដៀង​នឹង​កម្មវិធី​ FaceTime របស់​ Apple​



Google បានបង្ហាញកម្មវិធីថ្មីដែលមានឈ្មោះថា Duo ជាកម្មវិធី(App) អាចធ្វើការ Call ជាទម្រង់វីដេអូ។ App មួយនេះមានលក្ខណះស្រដៀងទៅនឹង App របស់ Apple ដែលមានឈ្មោះថា FaceTime។ Duo មិនទាន់បានដាក់ឲ្យដំណើរការជាផ្លូវការនូវឡើយទេ ប៉ុន្តែក្រុមហ៊ុន Google បានសន្យាថា កម្មវិធីនេះនិងមកដល់ក្នុងពេលឆាប់ៗខាងមុខ ដែលមានទាំង Android នឹង iOS។ ការប្រើប្រាស់ App មួយនេះមានលក្ខណសាមញ្ញ គឺគ្រាន់តែជ្រើសរើសលេខទូរស័ព្ទ ឬលេខទំនាក់ទំនង(Contact) រួចធ្វើការ Call ហើយចាប់ផ្តើមការសន្ទនាជាលក្ខណវីដេអូ។ លក្ខណរបស់ Duo ដែលខុសពី FaceTime គឺវាអាចដំណើរការបានទាំង Android នឹង iOS ដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់កម្មវិធីនេះផងដែរ។ Duo ជាកម្មវិធីសន្ទនាទីពីរ របស់ Google បន្ទាប់ពីកម្មវិធីសន្ទនាយ៉ាងឆ្លាតវៃឈ្មោះថា Allo។
X
5s