របៀបកំណត់ម៉ោង (Schedule) ដើម្បីផ្ញើសារចេញដោយស្វ័យប្រវត្តិតាម iMessage / SMS នៅលើ iPhone
រយៈពេលប្រហែល ១០ឆ្នាំមកនេះ ក្រុមហ៊ុនបានបន្ថែមមុខងារថ្មីៗជាបន្តបន្ទាប់នៅលើប្រព័ន្ធប្រតិបត្តិការ iOS ហើយក្នុងនោះ ក៏មានមុខងារពិសេសអាចឱ្យអ្នកកំណត់ម៉ោងផ្ញើសារ iMessage / SMS ក្នុងកម្មវិធីផ្ញើសាររបស់ iOS។ ដើម្បីអាចដំណើរការមុខងារកំណត់ម៉ោងផ្ញើសារនៅលើ iPhone/iPad យើងសូមណែនាំប្រិយមិត្តឱ្យប្រើកម្មវិធីឈ្មោះថា Karios ដែលអាចដំណើរការបានទាំងនៅលើ iOS 9 និង iOS 8។