Toyota ចេញរទេះរុញទំនើបមានសមត្ថភាពខ្ពស់អាចឡើងជណ្ដើរយ៉ាងងាយស្រួលជាងរទេះធម្មតា
ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តធំបំផុតលើពិភពលោក Toyota បានបង្ហាញសមិទ្ធផលពិសេសរបស់ខ្លួននោះគឺកៅអីកង់ (ឬរទេះកង់) ដែលអាចសម្រួលដល់ជនពិការ ងាយស្រួលធ្វើដំណើរ។ វាមិនដូចជារទេះរុញធម្មតានោះទេ ដោយត្រូវក្រុមហ៊ុនឌីហ្សាញគិតគូតម៉ត់ចត់ទៅលើបម្រើបម្រាស់របស់អតិថិជន។ លក្ខណៈសម្បត្តិលេចធ្លោ លើសពីរទេះធម្មតា គឺវាមានសមត្ថភាពឡើងជណ្ដើរបានយ៉ាងងាយស្រួល។
រទេះកង់របស់ Toyota នេះគឺជាជំនាន់ក្រោយនៃ iBot ដែលវាមានកង់ធំចំនួន៤ ហើយអាចប្ដូរទម្រង់ទំនងទុកប្រើសម្រាប់ឡើងទីទួល ក៏ដូចជាឡើងជណ្ដើរបានងាយស្រួល អមដោយកូនកង់តូច ១កូទៀត។ កង់រទេះរបស់ Toyota នេះ ត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា balancing របស់ DEKA។ ថ្វីត្បិតមិនមានការបញ្ជាក់លក្ខណៈសម្បត្តិលំអិតជុំវិញរទេះនេះ តែគេរំពឹងថា វានឹងដំណើរការដោយអគ្គិសនី អាចបញ្ជាដោយអ្នកអង្គុយបានយ៉ាងងាយស្រួល៕
វីដេអូបង្ហាញពី iBot ជំនាន់មុនស៊េរីឆ្នាំ២០១០
https://youtu.be/O7otewMk9pc