​អនុវត្ត​វិធីសាស្ត្រ​ទាំង​៣​នេះដើម្បី​ទទួល​បាន​សុខភាព​ល្អ ​ទោះ​រវល់​ដល់​ថ្នាក់គ្មាន​ពេល​គ្រប់គ្រាន់​បរិភោគ​អាហារ​ក៏​ដោយ​



មនុស្សម្នាក់ៗមានភារកិច្ចដែលត្រូវធ្វើច្រើនណាស់សម្រាប់ជីវិតរៀងរាល់ថ្ងៃរបស់ពួកគេ ។ ហេតុនេះហើយ បានជាពួកគេមិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកអាហារដែលមានជីវជាតិសម្រាប់សុខភាពដែលវាជារឿងមួយគួរឲ្យបារម្ភ។ សុខភាពពិតជាសំខាន់ណាស់សម្រាប់មនុស្សរាល់គ្នា ដូចនេះទោះបីអ្នកមិនសូវជាមានពេលគ្រប់គ្រាន់ តែក៏នៅមានយុត្តិសាស្ត្រនៃការបរិភោគអាហារខ្លះៗដល់អ្នកផងដែររួមមាន៖

១) ពិសាឲ្យបានពីព្រលឹម៖ ការចាប់ផ្ដើមថ្ងៃថ្មីដោយមិនបានពិសាអ្វីចូលក្នុងពោះ គឺប្រៀបបានទៅនឹងការបើកបរឡានដោយមិនមានសាំងគ្រប់គ្រាន់ដូច្នេះដែរ។ ទោះបីអ្នកមិនទម្លាប់ពិសាអាហារពេលព្រឹកច្រើនដូចអ្នកដទៃពិតមែន តែអ្នកក៏អាចពិសាចំណីខ្លះៗសម្រាប់ទ្រាប់ពោះរបស់អ្នកនៅពេលព្រឹកព្រលឹមផងដែរ ក្នុងនោះអាចជាផ្លែឈើ នំប៉័ង និងទឹកដោះគោ។

២) ពិសាចំណីកំប៉ិកកំប៉ុក៖ អ្នកគួរចេះវេចខ្ចប់នូវចំណីកំប៉ិកកំប៉ុកខ្លះទៅកន្លែងធ្វើការរបស់អ្នក ព្រោះថាវាអាចជួយបំបាត់ការស្រេកឃ្លាន និងធ្វើឲ្យអ្នកមានកម្លាំងធ្វើការងារផងដែរ។

៣) កំណត់ម៉ោងសម្រាកដើម្បីពិសាអាហារខ្លះៗ៖ អ្នកគួរចេះរៀបចំពេលវេលាមួយ សម្រាប់ពិសាអាហារខ្លះៗ ទោះបីពេលវេលាខ្លីក៏វាមានប្រយោជន៍ដល់សុខភាពអ្នកផងដែរ។ ដូចនេះគួរកំណត់ពេលវេលាជាក់លាក់មួយតាមរយៈការដាក់ម៉ោងរោទ៍ក៏បាន សម្រាប់បរិភោគអាហារទាំងនោះ៕

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

X
5s