​MacBook Pro ​កម្រាស់​ស្ដើង​ជាង​មុន ​ស្រាល​ជាង​មុន នឹង​បង្ហា​ខ្លួន​នៅ​ចុង​ឆ្នាំ​២០១៦ នេះ​



កុំព្យូទ័រពេញនិយម MacBook Pro របស់ Apple ត្រូវគេរំពឹងថា នឹងត្រូវក្រុមហ៊ុនអាមេរិកនេះ សម្រិតសម្រាំងដោយផលិតឱ្យរឹតតែស្ដើង និងស្រាលជាងជំនាន់មុនថែមទៀត ហើយអាចបង្ហាញខ្លួននៅចុងឆ្នាំ២០១៦ នេះ។ នេះបើផ្អែកតាមសេចក្ដីរាយការណ៍ពីគេហទំព័រ 9to5Mac។

11015695_385698898280463_1848995170_n

ចំណុចលេចធ្លោដែលមានការកែប្រែគួរកត់សម្គាល់មួយ គឺនៅលើការឌីហ្សាញរូបរាងកុំព្យូទ័រ Mac Book Pro ជំនាន់ថ្មីនេះ នឹងមានកម្រាស់ស្ដើងជាងមុន ហើយស្រាលជាងមុន។ MacBook Pro បច្ចុប្បន្នត្រូវបានឌីហ្សាញរូបរាងដដែលៗចាប់តាំងពីឆ្នាំ២០១២ ម្ល៉េះ។ ចំណែកការរចនាថ្មី ត្រូវគេរំពឹងថា នឹងត្រូវផ្លាស់ប្ដូរនៅលើ MacBook Pro ស៊េរីចុងឆ្នាំ២០១៦ នេះហើយ។ រចនាបថ MacBook Pro ថ្មីអាចមានលក្ខណៈ ស្រដៀងនឹង New MacBook អេក្រង់ ១២អ៊ីញដែរ ដែលផលិតពីលោហធាតុ។ ការផ្លាស់ប្ដូរផ្សេងទៀត គឺអាចមានបន្ថែមបន្ទះ OLED ជំនួសប្រើនៅក្នុងគ្រាប់ keyboard។ វានឹងមានពណ៌ផ្សេងគ្នាទៅតាមមុខងារ keyboard ហើយអាចប្ដូរពណ៌បាន។ ចំណែកបច្ចេកវិទ្យា TouchID ក៏ត្រូវបានគេរំពឹងផងដែរ ខណៈដែលចចាមអារ៉ាមថ្មីមួយបានអះអាងថា MacBook ថ្មីអាចឱ្យគេប្រើ iPhone ដើម្បីដោះសោ (Unlock) បាន។ កុំព្យូទ័រ MacBook Pro ថ្មីត្រូវគេរំពឹងទៀតថា នឹងភ្ជាប់មកជាមួយរន្ធ USB Type C និងរន្ធ Thunderbolt ដែលអាប់ដេតឡើងទៅ Thunderbolt 3។ ការផ្លាស់ប្ដូររចនាបថថ្មីអាចធ្វើទៅលើ MacBook Pro ទាំងពីរទំហំគឺ ១៣អ៊ីញ និង ១៥អ៊ីញ៕
X
5s