Copy អក្សរដាក់ Sticky Notes ស្រួលចំណាំ តែចុងក្រោយច្រឡំបិទចោល តើធ្វើម៉េចអាចយកវិញបាន?
កម្មវិធីដែល build-in ភ្ជាប់មកជាមួយ Windows 7 រាល់ជំនាន់ Windows 8 និង Windows 10 ស្រាប់ Sticky Notes នេះពិតជាទទួលបានការពេញនិយមប្រើយ៉ាងច្រើន ព្រោះងាយស្រួលក្នុងការកត់ចំណាំផ្សេងៗ បានរហ័ស។ ពិសេសនោះវានឹងមិនងាយធ្វើឱ្យអ្នកប្រើភ្លេចដោយសារកម្មវិធី បង្ហាញ (Pop-Up) នៅលើ Desktop Screen ជាប់ជានិច្ចទោះបី Restart កុំព្យូទ័រក៏ដោយ។ ចុះប្រសិនអ្នកច្រឡំបិទ (Delete) តើអាចស្រោចស្រង់បានទេ?
ទំព័រ នេះ យើងសូមលើកយកពីរបៀបរកមកវិញនូវទិន្នន័យ (characters) ដែលរក្សានៅលើ Sticky Notes ចុងក្រោយ អនុវត្តនៅលើ Windows 7។ សូមបញ្ជាក់ថា recovery នឹងមិនអាចយកទិន្នន័យមកវិញអស់ទាំងស្រុងបានឡើយ ពោលអាចមានលាយឡំជាមួយ Symbol ដែលអ្នកមិនស្គាល់។
(បញ្ជាក់៖ អ្នកនឹងមិនអាចបើកឯកសារ StickyNotes.snt នេះបានឡើយ ប្រសិនកំពុងប្រើ Sticky Notes នៅលើកុំព្យូទ័រ។ ហើយប្រសិនអ្នកបានសរសេរទម្រង់ formatting ស្មុគស្មាញច្រើន នោះក្រោយពី recovery នឹងឃើញសញ្ញាប្លែកៗជាច្រើនដូចគ្នា)។ ដំបូន្មាន៖ Recovery មិនបានជោគជ័យ ១០០% ទេ ដូច្នេះគួរប្រុងប្រយ័ត្ន។
បើយល់ថា ទិន្នន័យសរសេរចូល Sticky Notes សុទ្ធតែសំខាន់ៗមិនអាចបាត់បាននោះ គួរណាស់តែចម្លងទៅដាក់ក្នុងកម្មវិធីដែលមានមុខងាររក្សាទុក ត្រឹមត្រូវមិនបាត់ ទោះបីបិទបើកក៏បាន ឧទាហរណ៍កម្មវិធី MS Office ជាដើម។
តោះសាកល្បងអនុវត្តិតាមជំហានខាងក្រោមតែ ២ដំណាក់កាលប៉ុណ្ណោះ៖
- Copy ឃ្លានេះ %AppData%\Microsoft\Sticky Notes\StickyNotes.snt ទៅ past ក្នុង explorer windows រួចចុច Enter key
បើក file ជាមួយកម្មវិធី wordpad ឬ notepad ក៏បាន
ដោយ៖ រឹទ្ធិរាជ