១០សំណួរដើម្បីធ្វើតេស្តថាតើ អ្នកស្គាល់ក្រុមហ៊ុនផលិត iPhone (Apple) កម្រិតណា?
សាធារណជនភាគច្រើនសុទ្ធតែបានឮឈ្មោះ និងហៅ Apple ពេញៗមាត់ ហើយបច្ចុប្បន្ន Apple កំពុងមានសក្ដានុពលលើចំណែកទីផ្សារស្មាតហ្វូនខ្លាំងបំផុត តាមរយៈសមិទ្ធផល iPhone ដែលត្រូវបានសម្ពោធមួយឆ្នាំមួយៗ។ បច្ចុប្បន្ន iPhone ជំនាន់ចុងក្រោយគឺ iPhone 6s និង 6s Plus ដែលបានភ្ជាប់មកជាមួយមុខងារទំនើបៗ សម្បូរបែប។ យ៉ាងណា iPhone ទាំងឡាយ គឺសុទ្ធតែស្ថិតក្រោមដៃរោងចក្រ Foxconn ជាដៃគូសម្រាប់ដំឡើងនោះទេ។ ខាងក្រោមនេះ ជាសំណួរទាំង ១០ ដែលអ្នកអាចពិសោធន៍បានថា តើអ្នកស្គាល់ Apple កម្រិតណា?
១) តើគំរោង iPhone មហាសម្ងាត់បំផុតមានលេខកូដ (codename) ជាអ្វី?
២) តើអក្សរ “i” ដែលប្រើនៅពីមុខ iPhone/iPad/iPod និង iMac មានន័យយ៉ាងណា?
៣) មុនពេលលោក Tim Cook បានក្លាយជានាយកប្រតិបត្តិ Apple តើលោកមានតំណែងជាអ្នកដឹកនាំផ្នែកអ្វី នៅក្នុងក្រុមហ៊ុនស្រាប់?
៤) នៅពេលកំពុងអភិវឌ្ឍ iPad តើគោលបំណងលោក Steve jobs ចង់ឱ្យផលិតផលមួយអាចប្រើក្នុងទម្រង់យ៉ាងដូចម្ដេច?
៥) ចូរបំពេញចន្លោះទំនេរ អំពីសម្រង់សម្ដីរបស់លោក Steve Jobs “It's like we said on the iPad, if you see a ________, they blew it”
៦) សូមបំពេញឃ្លា នៃសម្ដីផ្ទាល់របស់លោក Jobs “In multitasking, if you see a ____________... they blew it”
៧) តើក្រុមហ៊ុន Apple ត្រូវបានបង្កើតនៅពេលណា? (ថ្ងៃ ខែ ឆ្នាំ ទីស្នាក់ការ)
៨) Apple បច្ចុប្បន្នគឺជាក្រុមហ៊ុនធំបំផុតដែលមាន …?
៩) តើនៅពេលណា លោក Steve Jobs វិលមកបម្រើការនៅក្រុមហ៊ុន Apple ជាថ្មីម្ដងទៀត បន្ទាប់ពីលោកបានចាកចេញពី Apple នៅឆ្នាំ ១៩៨៥?
១០) នៅក្នុងការសំភាសន៍ចុងក្រោយមួយកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ លោក Tim Cook បាននិយាយថា គូរប្រកួតប្រជែងធំរបស់ Apple គឺក្រុមហ៊ុន ...។
សាកល្បងឆ្លើយទៅមើល តើត្រឹមត្រូវបានប៉ុន្មានសំណួរ? ចម្លើយយើងនឹងបញ្ជាក់ជូននៅពេលក្រោយ!
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ phonearena