​ក្រុមហ៊ុន Xiaomi ​ប្រកាស​ចេញ​​ដ្រូន​បំពាក់​កាមេរ៉ា 4K ឈ្មោះ Mi Drone តម្លៃ ៤៥០ដុល្លារ​អាមេរិក​



ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបប្រកាសចេញយន្តហោះដ្រូនថ្មីម៉ូដែល Mi Drone បំពាក់ដោយកាមេរ៉ាកម្រិត 4K និងមានតម្លៃ ៤៥០ដុល្លារ។ តាមពិត Mi Drone បានបែងចែកជាពីរម៉ូដែល ហើយម៉ូដែលមួយទៀតនោះគឺភ្ជាប់កាមេរ៉ាត្រឹមកម្រិត Full HD និងមានតម្លៃធូរថ្លៃជាងត្រឹមតែ ៣៨០ដុល្លារ។

mi-drone06

mi-drone-2

ដ្រូនថ្មីនេះ នឹងអាចហោះបានរយៈពេល ២៧នាទី ហើយកាមេរ៉ាដែលបំពាក់លើនោះ មានសមត្ថភាពថតរូបក្នុងមុំទូលាយ ១០៤ដឺក្រេ និងមានមុខងារថត ៣៦០ដឺក្រេ។ Mi Drone បានបំពាក់ដោយបច្ចេកវិទ្យា GPS និង GLONASS សម្រាប់មុខងារកំណត់ទីតាំង បំពាក់ sensors នៅផ្នែកខាងក្រោម មានមុខងារ live-streaming video ផ្ញើទៅកាន់ Smartphone ដែលបានភ្ជាប់ជាមួយ។ https://youtu.be/YIDKMpM_uSc https://youtu.be/IS9Jaj6FrvQ Mi Drone អាចថតច្បាស់កម្រិត 1080p សម្រាប់ម៉ូដែលធូរថ្លៃ ឬកម្រិត 4K សម្រាប់ស៊េរីខ្ពស់ ដែលអាចរក្សាជាប្រភេទឯកសារ RAW អមដោយកាមេរ៉ាទំហំ 16MP បច្ចេកវិទ្យា Sony sensor សម្រាប់ម៉ូដែល 4K ហើយទំហំ 12MP ថតបានកម្រិត 3840x2160px៕
X
5s