ស្មាតហ្វូន Galaxy C5 ថ្មីរបស់ Samsung បង្ហាញខ្លួនផ្លូវការនៅចិន
បន្ទាប់ពីលេចរូបស្មាតហ្វូន Galaxy ថ្មីប៉ុន្មានសន្លឹកដែលអះអាងជា Galaxy C5 ចំណែកពេលនេះ ត្រូវបានក្រុមហ៊ុន Samsung ប្រកាសចេញផ្លូវការនៅទីផ្សារប្រទេសចិនហើយ។ Galaxy C5 នេះបានភ្ជាប់មកជាមួយអេក្រង់ទំហំ ៥,២អ៊ីញ ប្រភេទ Super AMOLED ដែលមានកម្រិត Full HD (1920x1080)px។