រថយន្ត​ទាំង​១០​នេះ​ជា​រថយន្ត​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ២០១៦ បើ​យោង​តាម​របាយការណ៍​អ្នក​ប្រើប្រាស់​​​



ជា​រៀង​រាល់​ឆ្នាំ​ របាយការណ៍​អ្នកប្រើប្រាស់​រួម​និង​ ការ​សាក​ល្បង​ពី​អ្នក​ជំនាញ​ខាង​រថយន្ត​ បូក​រួម​និង​ការ​ពិនិត្យពិច័យ​យ៉ាង​ម៉ត់ចត់​ទៅ​លើ​រថយន្ត​ដែល​បាន​លក់​នូវ​អាមេរិក​ បាន​អោយ​ដឹង​ថា​ ដើម្បី​ក្លាយ​ទៅ​ជា​រថយន្ត​លំដាប់​កំពូល​ ត្រូវ​ឆ្លង​កាត់​ការ​សាកល្បង​ជា​ច្រើន​ដើម្បី​ទទួល​បាន​ការ​ទទួល​ស្គាល់​​ ក្នុង​នោះ​រួម​មាន​ ការ​សាកល្បង​ទៅ​លើ​ដំណើរ​ការ​នៃ​ការ​ប៉ះ​ទង្គិច​របស់​រថយន្ត​​នៅ​ក្នុង​រោងចក្រ​ ឬ​សហគ្រាស​របស់​ខ្លួន​ ហើយ​ទទួល​បាន​​លទ្ធផល​ខ្ពស់​ពី​ការ​ស្ទាបស្ទង់​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​រថយន្ត​ទាំង​ ១០​ដែល​ទទួល​បាន​លទ្ធផល​ខ្ពស់ ក្នុង​នោះ​មាន​៧​ម៉ាក់​ជា​ផលិត​ផល​ជប៉ុន​ ២​ម៉ាក់​ពី​អាមេរិក​ និង​១​ម៉ាក់​ពី​ប្រទេស​កូរ៉េ​។ ​​​​១) Toyota Camry​ រថយន្ត​ប្រភេទ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​និង​ភាព​ទុកចិត្ត​ខ្ពស់​ មិន​ថា​រថយន្ត​ជំនាន់​ណា​នោះ​ទេ។ toyota ២)​ Honda Fit រថយន្ត​ប្រភេទ​នេះ​ទោះ​បី​ជា​មាន​សម្លេង​រំខាន​ក៏​ពិត​មែន​ តែ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​​អោយ​តម្លៃ​ដោយ​សារ​តែ​រថយន្ត​នេះ​ប្រើ​ប្រេង​តិច​និង​មាន​ផ្ទៃ​ធំ​ទូលាយ honda ៣)​ Subaru Impreza រថយន្ត​នេះ​ត្រូវ​បាន​គេ​សរសើរ​លើ ការ​បើកបរ​​ ផ្ទៃ​ធំ​ទូលាយ ការ​គ្រប់​គ្រង​រថយន្ត​ងាយ​ស្រួល​ ប្រព័ន្ធ​សុវត្ថិភាព​ រួម​នឹង​លទ្ធផល​ពី​ការ​សាកល្បង​ប៉ះទង្គិច​រថយន្ត​បាន​ល្អ​ទៀត​ផង។ impreza ៤) Lexus RX តាម​របាយការណ៍​បាន​សរសើរ​រថយន្ត​នេះ​ថា​ មាន​សម្លេង​ស្ងាត់​ល្អ មាន​ផាសុកភាព​ពេល​ធ្វើ​ដំណើរ​ ថាមពល​រថយន្ត​គ្រប់​គ្រាន់​ ផ្ទៃ​ក៏​ទូលាយ​និង​សាក​សម​បំផុត។ luxus ៥) Mazda Mx-5 Miata ​​​​​​Maxda Mx-5 Miata ជា​ប្រភេទ​រថយន្ត​បើក​ដំបូល ហើយ​គ្រប់​ជំនាន់​នៃ​ប្រភេទ​រថយន្ត​នេះ​គឺ​មាន​លក្ខណ​អស្ចារ្យ​ ហើយ​តាម​រយះ​របាយការណ៍​បាន​អោយ​ដឹង​ថា​ រថយន្ត​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើងជា​មួយ​នឹង​ប្រភេទ​ម៉ាស៊ីន​ម៉ាក​ zoomy​។ mazda ៦)​ Subaru Forester រថយន្ត​នេះ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​សរសើរ​លើ​ប្រព័ន្ធ​ all-wheel-drive មាន​ផ្ទៃ​ធំ​ទូលាយ​ មាន​ផា​សុខភាព​ល្អ និង​​ អាច​បើក​បរ​បាន​គ្រប់​ស្ថាន​ភាព​ផ្លូវ។ forester ៧) Kia Sorrento ​​​រថយន្ត​របស់​កូរ៉េ​មួយ​នេះ​​មាន​ការ​សរសើរ​ច្រើន​ពី​សំណាក់​ជនជាតិ​កូរ៉េ ជា​មួយ​នឹង​សមត្ថភាព​ដល់​អស្ចារ្យ​របស់​វា​ រួម​ទាំង​រូបរាង​ផង​ដែរ។ surento ៨) Toyota Sienna ​ជា​ប្រភេទ​រថយន្ត​ van នាំ​មុខ​​គេ​តាំង​ពី​ឆ្នាំ ១៩៩៨។ រថយន្ត​នេះ​មាន​មុខងារ​ច្រើន​​រួម​ទាំង​មាន​ផ្ទៃ​ធំ​ទូលាយ​ មាន​កន្លែង​អង្គុយ​ ៨​។ រថយន្ត​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​លើ​ការ​ដឹង​ជញ្ជូន​ រូបរាង​ ក៏​ដូច​ជា​ការ​ដើរ​កម្សាន្ត​ជា​លក្ខណ​គ្រួសារ​ផង​ដែរ។ seina ៩) Ford F-150 រថយន្ត​នេះ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​សរសើរ​ ដោយ​រថយន្ត​នេះ​មាន​ទម្ងន់​ស្រាល​សាងសង់​ដោយ​អាលុយមីញ៉ូម​ ចំណាយ​ប្រេងឥន្ធនៈ​តិច និង​មាន​ដំណើរ​ការ​ល្អ។ F-150 ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា​ជា​រថយន្ត​ដែល​គេ​ទទួល​ស្គាល់​ថា​ល្អ​បំផុត​​នៅ​ក្នុង​ស្រុក​។ ford ១០) Chevrolet Impala ​​​​Chevrolet Impala ជា​រថយន្ត​ដែល​បាន​ទទួល​តំណែង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​មុន។ ហើយ​ហេតុផល​ដែល​រថយន្ត​នេះ​នូវ​តែ​បន្ត​ក្នុង​ឆ្នាំ​នេះ​ទៀត​គឺ​ដោយ​សារ​តែ​ភាព​ស្វាហាប់​នឹង​ផាសុកភាព​របស់​រថយន្ត រួម​ទាំង​ការ​បើកបរ​ងាយស្រួល​ជាមួយ​នឹង​ការ​គ្រប់​គ្រង​រថយន្ត​។ chevrolet
X
5s