Samsung បង្អួតអេក្រង់ Smartphone ថ្មីទំហំ ៥,៥អ៊ីញ ចំណុចពិសេសនៅត្រង់មានដង់ស៊ីតេខ្ពស់ 806ppi ផ្ដល់ពន្លឺច្បាស់ត្រជាក់ភ្នែកជាងមុន ៣២%
ក្នុងព្រឹត្តិការណ៍ Display Week ដែលប្រារព្ធនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូថ្មីៗនេះ ក្រុមហ៊ុន Samsung បានបង្ហាញអេក្រង់ស្មាតហ្វូនជំនាន់ថ្មីទំហំ ៥,៥អ៊ីញ មានកម្រិតបង្ហាញរូបយ៉ាងច្បាស់ត្រជាក់ភ្នែកអមដោយដង់ស៊ីតេយ៉ាងខ្ពស់រហូតដល់ 806ppi។ ដង់ស៊ីតេដ៏ខ្ពស់នេះ បើប្រៀបធៀបនឹងដង់ស៊ីតេអេក្រង់ស្មាតហ្វូនបច្ចុប្បន្នគឺខ្ពស់ជាងប្រហែល ៤៤,៧% ឯណោះ។
https://youtu.be/SmOjJM5zqYY
តាមការបញ្ជាក់ពីក្រុមហ៊ុន Samsungឱ្យដឹងថា អេក្រង់ជំនាន់ថ្មីនេះ នឹងផ្ដល់ការបង្ហាញរូបបានច្បាស់ត្រជាក់ភ្នែកជាងអេក្រង់បច្ចុប្បន្ន។ គេរំពឹងថា អេក្រង់ថ្មីទំនើបនេះ អាចមិនទាន់បង្ហាញខ្លួននៅលើ Galaxy Note 6 (ឬ Galaxy Note 7) នៅឡើយទេ។ អេក្រង់ថ្មី ៥,៥អ៊ីញនេះ មានទំហំតូចជាអេក្រង់ Galaxy Note ជំនាន់មុន ០,៣អ៊ីញ។
Display ថ្មីត្រូវបានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ផ្ទាល់របស់ Samsung ដែលហៅថា “Bio Blue” ដែលវាជួយកាត់បន្ថយពន្លឺខៀវនៅលើអេក្រង់ AMOLED ប្រហែល ៣២%។ បែបនេះ វានឹងផ្ដល់ភាពងាយស្រួលដល់ភ្នែករបស់អ្នកប្រើ ក្នុងការសំលឹងមើលអេក្រង់បានរយៈពេលយូរជាងមិនមិនផ្សារភ្នែក។ អាចនិយាយបានថា វាស្រដៀងនឹងមុខងារ Night Shift របស់ Apple ដែលមាននៅលើ iOS 9.3 អីចឹងដែរ៕