Asus ​ផលិត​បាន​រ៉ូបូត​ចេះ​និយាយ ​ចេះ​ដើរ និង​​អាច​​យាម​ផ្ទះ​ឱ្យ​អ្នក​បាន​ទៀត​!​



ក្រុមហ៊ុន Asus ថ្មីៗនេះ ផលិតបានរ៉ូបូតទំនើបដែលមានរចនាបថស្រដៀងមុខមនុស្ស មានភ្នែកចំនួន២ សម្រាប់មើលផ្លូវ និងមានមាត់សម្រាប់និយាយបាន។ លើសពីនេះ វាមានមុខងារទំនើបអាចជួយយាមផ្ទះឱ្យអ្នកបានទៀតផង។ ក្រុមហ៊ុន Asus បានដាក់ឈ្មោះឱ្យរ៉ូបូតនេះថា “ZenBo” ដែលមានឯកទេសក្នុងការយាមផ្ទះ។ https://youtu.be/Gz5bWCna5uM ក្រៅពីផលិតជាលក្ខណៈកម្សាន្ត ជាអ្នកជួយកិច្ចការផ្ទះ និងជាមិត្តកំដលោកអ្នកហើយនោះ ZenBo ក៏ត្រូវបានឌីហ្សាញឡើង ដើម្បីអាចជួយដល់មនុស្សចាស់ផងដែរ។ ទោះជាយ៉ាងណា មុខងារដែលគួរឱ្យចាប់អារម្មណ៍ជាងនេះនោះគឺ វាជារ៉ូបូតដែលអាចភ្ជាប់ជាមួយឧបករណ៍ Smart Home ផ្សេងៗបាន ហើយអ្នកនឹងអាចឆែកមើល ដឹងថា មានមនុស្សនៅមាត់ទ្វាឬអត់តាមរយៈកាមេរ៉ា ហើយបញ្ជាឱ្យ ZenBo បើកទ្វាទទួលភ្ញៀវបានថែមទៀត។

asus-zenbo-robot-2016-05-30-19-1

asus-zenbo-robot-2016-05-30-3-1

asus-zenbo-selfie

ZenBo ក៏អាចភ្ជាប់ទៅនឹងអំពូលភ្លើង ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ដើម្បីគ្រប់គ្រងប្រសិនអ្នកនិយាយទៅកាន់រ៉ូបូតនេះឱ្យត្រូវភាសា។ រ៉ូបូតនេះអាចប្រើសំឡេងបញ្ជាបាន ហើយវាអាចត្រូវបានគេប្រើសម្រាប់ជាវីដេអូខល អនឡាញសប និងសម្រាប់មាតិកា Stream Video ជាដើម។ វាក៏អាចរំលឹកដល់អ្នកមិនឱ្យភ្លេចកិច្ចការដែលត្រូវធ្វើផងដែរ ដូចជារំលឹកដល់ការទៅជួប វេជ្ជបណ្ឌិត ការញុំាថ្នាំសម្រាប់មនុស្សចាស់។ តម្លៃមនុស្សយន្ត ZenBo របស់ Asus ប្រហែល ៥៩៩ដុល្លារអាមេរិក៕
X
5s