Acer ​ប្រកាស​ចេញ​កុំព្យូទ័រ Windows 10 ​ប្រើ Touchscreen ​តម្លៃ​តែ ២០០ដុល្លារ​



ខណៈដែលបានបង្ហាញចេញកុំព្យូទ័រ Chromebook ជាច្រើនម៉ូដែលមុនពិព័រណ៍ Computex 2016 មកដល់នោះ ក្រុមហ៊ុន Acer ក៏បានប្រកាសកុំព្យូទ័រយួរដៃប្រភេទ 2-in-1 ពីរម៉ូដែលទៀតសម្រាប់បំពេញតម្រូវការសិស្ស និស្សិត ជាមួយតម្លៃធូរថ្លៃ។ កុំព្យូទ័រ Switch One 10 និង Switch V 10 ទាំងពីរម៉ូដែលថ្មីនេះ ដំណើរការដោយ Windows 10 ហើយបំពាក់ដោយអង្គប្រតិបត្តិ Quad-core Intel Atom និងប្រើបច្ចេកវិទ្យា touchscreen។

2016-05-27-image-19

លើសពីនេះកុំព្យូទ័រទាំងពីរនេះ សុទ្ធតែមាន keyboard អាចដកដាច់ចេញពីអេក្រង់ ដែលអាចប្រើជាថេបេ្លតបានងាយស្រួលទៀតផង។ វាត្រូវបានក្រុមហ៊ុន Acer ហៅថាឧបករណ៍ Tent and Display ជាអ្នកឯកទេសសម្រាប់លោកអ្នកទស្សនាវីដេអូ និងប្រើសម្រាប់ធ្វើបទបង្ហាញយ៉ាងជំនាញ។ កុំព្យូទ័រ Switch One 10 នឹងត្រូវក្រុមហ៊ុនដាក់លក់លើទីផ្សារនៅក្នុងខែកក្កដា ដែលមានតម្លៃប្រហែល ១៩៩ដុល្លារ។

2016-05-27-image-20

ចំពោះកុំព្យូទ័រ Switch V 10 អតិថិជនអាចជ្រើសរើសពណ៌ចំនួន ៥ផ្សេងគ្នា គឺពណ៌ស ខ្មៅ ក្រហម ខៀវ និងពណ៌ខៀវឌិត។ វាបានភ្ជាប់មកជាមួយរន្ធ USB Type-C និង dual-band 802.11 ac Wi-Fi។ អកេ្រង់របស់វាត្រូវបានក្រាលដោយស្រទាប់ការពារ Gorilla Glass ពីក្រុមហ៊ុន Corning ហើយក៏មានមុខងារស្កេនក្រយៅដៃ (fingerprint reader) ដែលអាចប្រើសម្រាប់ Log In ចូលប្រើម៉ាស៊ីណតាម Windows Hello បានផងដែរ។ ក្រុមហ៊ុន Acer នឹងផ្ដល់ជម្រើសអង្គផ្ទុកទិន្នន័យទៅលើម៉ូដែល Switch V10 នេះគឺទំហំ 32GB ឬ 64GB។ ម៉ាស៊ីន Switch V 10 នេះអាចប្រើជាមួយ keyboard dock សម្រាប់បន្ថែមអង្គផ្ទុកទិន្នន័យទំហំ 500GB បន្ថែមទៀតបាន ហើយក៏មានរន្ធ USB បន្ថែមចំនួន 2-port នៅលើក្ដារចុចផងដែរ។ កុំព្យូទ័រ Switch V10 នឹងមានលក់នៅអាមេរិកខាងជើង អំឡុងត្រីមាសទី៣ ឆ្នាំ២០១៦ នេះ ជាមួយតម្លៃចាប់ពី ២៤៩ដុល្លារអាមេរិក៕
X
5s