Samsung ​ផលិត​បាន​អង្គ​ផ្ទុក​ទិន្នន័យ SSD 512GB ទំហំ​យ៉ាង​តូច​មិន​គួរ​ឱ្យ​ជឿ​



ក្រុមហ៊ុន Samsung ពេលនេះកំពុងផលិតអង្គផ្ទុកទិន្នន័យប្រភេទ SSD ស៊េរីថ្មីមានលក្ខណៈពិសេសដោយសាររូបរាងខាងក្រៅរបស់វា ពិតជាមានទំហំតូចមិនគួរឱ្យជឿ។ ឈីបអង្គផ្ទុកទិន្ន័យថ្មីនេះ នឹងត្រូវប្រើសម្រាប់បំពាក់ទៅលើ Notebooks និងកុំព្យូទ័រ PC ជំនាន់ក្រោយៗពេលខាងមុខ។ PM971-NVMe គឺជាអង្គផ្ទុកទិន្នន័យ NVMe PCIe SSD ដំបូងរបស់ក្រុមហ៊ុន Samsung ដែលប្រើបច្ចេកវិទ្យាវេចខ្ចប់ single ball grid array (BGA)។ វាត្រូវបានបង្កើតដោយការច្របាច់បញ្ចូលនូវ ស្រទាប់ 48-layer 256-gigabit (Gb) V-NAND flash chip របស់ Samsung និង 20-nanometer 4Gb LPDDR4 mobile DRAM chip ចំនួន១ ហើយនិង controller សមត្ថភាពខ្ពស់ចំនួន១។ អនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្មមេម៉ូរីនៅក្រុមហ៊ុន Samsung Electronics បានមានប្រសាសន៍ថា BGA NVMe SSD ថ្មីនេះ គឺមានសមត្ថភាពខ្ពស់ត្រីគុណប្រៀបធៀបនឹង SATA SSD ដែលមានទំហំផ្ទុក 512GB។ អង្គផ្ទុកទិន្នន័យថ្មីនេះមានល្បឿន read=1500MB/s និង Write=900MB/s ដោយប្រើបច្ចេកវិទ្យា TurboWrite។ អង្គផ្ទុកទិន្នន័យ SSD មានវិមាត្រ ២០មិល្លីម៉ែត្រ x ១៦មិល្លីម៉ែត្រ x ១,៥មិល្លីម៉ែត្រ និងទម្ងន់ប្រហែលតែ ២,៥ក្រាម។ ឈីបថ្មី PM971-NVMe SSD របស់ Samsung នឹងមានលក់ជាមួយជម្រើសទំហំផ្សេងគ្នាគឺ 128GB, 256GB និង 512GB៕
X
5s