គន្លឹះសុវត្ថិភាពសម្រាប់ការពារទូរស័ព្ទរបស់លោកអ្នក កុំឱ្យ Hacker វាយប្រហារដោយងាយៗ!
ទន្ទឹមបច្ចេកវិទ្យាមានភាពជឿនលឿននៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញបទល្មើសតាមបណ្ដាញអ៊ីនធឺណិតក៏មានការរីកឡើងផងដែរ។ ការវាយប្រហារមិនត្រឹមតែត្រូវបាន hacker ធ្វើឡើងទៅលើកុំព្យូទ័រប៉ុណ្ណោះទេ តែនៅលើស្មាតហ្វូនក៏ដូចគ្នា។ សម្រាប់អ្នកប្រើទូរស័ព្ទធម្មតាៗ វាមិនថ្វីទេ ប៉ុន្តែសម្រាប់អ្នកប្រើ ដែលយកទូរស័ព្ទជាឧបករណ៍ឆ្លាតវៃរក្សាទុកឯកសារសំខាន់ៗ ពាក់ព័ន្ធក្រុមហ៊ុន និងព័ត៌មានផ្ទាល់ខ្លួននោះ អាចមានការបារម្ភ និងកំពុងស្វែងរកដំណោះស្រាយសុវត្ថិភាពដើម្បីធានាបានសុវត្ថិភាពខ្ពស់ក្នុងការប្រើស្មាតហ្វូន។ ទំព័រនេះ យើងសូមលើកឡើងពីគន្លឹះសុវត្ថិភាពសម្រាប់ការពារទូរស័ព្ទលោកអ្នកកុំឱ្យជនល្មើស Hack បាន៖
+ផ្នែកទី១៖ ១) គួរតែប្រើកូខសម្ងាត់សម្រាប់ការភ្ជាប់ប្រើស្មាតហ្វូន បើទោះបីជាមិត្តភ័ក្ដិចិត្តស្និត ឬដៃគូស្នេហា ក៏ដោយ អ្នកគួរតែមានការប្រុងប្រយ័ត្នចំពោះការបែកធ្លាយឯកសារសម្ងាត់របស់ខ្លួន ឬរបស់ក្រុមហ៊ុន។ ដូច្នេះការប្រើលេខកូដលើអេក្រង់ទូរស័ព្ទ មុននឹងអាចបើកសោបានគឺជាជម្រើសល្អ និងគួរធ្វើដំបូងគេ។ -កុំប្រាប់ password ទៅនរណាឱ្យសោះ សូម្បីតែអ្នកជិតដិតនឹងអ្នកបំផុត ព្រោះពេលខ្លះអាចមានករណីធ្លោយប្រាប់ជនទី៣ -កុំផ្ទុកឯកសារសំខាន់ និងសម្ងាត់នៅលើទូរស័ព្ទរយៈពេលយូរពេក ពោលគួរតែចម្លងចេញដើម្បីជាសុវត្ថិភាព ព្រោះអាចបាត់បង់ដោយកត្តាចៃដន្យណាមួយ ២) រក្សាទុកដោយការ backup ឬ copy ឯកសារសំខាន់ៗ មិនថា ឯកសារ attached file ឬ រូបថតចេញទៅទុកនៅឯកសារមានសុវត្ថិភាពខ្ពស់ផ្សេងទៀត ៣) គួរតែលុបឯកសារសម្ងាត់ដែលបានអានរួច ដើម្បីជៀសវាង ទូរស័ព្ទធ្លាក់ចូលទៅក្នុងដៃចោរ ព្រមជាមួយឯកសារសំខាន់នោះ។ បញ្ជាក់៖ មុននឹងលុប អ្នកត្រូវដឹងច្បាស់ថា អ្នកវិធីសាស្ត្រក្នុងការទទួលបានឯកសារនោះមកវិញ ឬឯកសារដែលមើលរួច ដែលមិនចាំបាច់ផ្ទុកលើទូរស័ព្ទ អ្នកក៏អាចលុបចេញដែរ។
+ផ្នែកទី២ ១) ប្រើលេខកូដដើម្បីការពារលើមុខងារ voicemail ព្រោះថា វាក៏អាចជាវិធីសាស្ត្រមួយដែល hacker អាចបំបែកប្រព័ន្ធសុវត្ថិភាពចូលលុកលុយក្នុងស្មាតហ្វូនបានផងដែរ។ ២) កុំប្រើ password ដដែលទៅលើគ្រប់គណនីនៅលើស្មាតហ្វូនរបស់អ្នក។ ជាការពិតណាស់ ការប្រើ password ដូចៗគ្នាលើគណនីច្រើន អាចបង្កហានិភ័យខ្លាំង ព្រោះប្រសិនបើ hacker អាចលួចព័ត៌មានគណនីតែមួយ នោះគឺស្មើនឹងយកបានគ្រប់គណនីរបស់អ្នក។ បន្ទាប់ពី hack បានព័ត៌មានគណនីរបស់អ្នក នោះជនល្មើសអាចនឹងប្រើព័ត៌មានដដែល ទៅប៉ុនប៉ងភ្ជាប់ចូលគណនីសេវាកម្មដទៃៗទៀត។
+ប្រព័ន្ធសុវត្ថិភាពផ្សេងទៀត ប្រសិនអ្នកបានបើក Bluetooth ចោល គួរតែបិទវាចោលទៅ។ ការបើក bluetooth ចោល អាចបង្កឱកាសដល់ hacker ក្នុងការប្រើប្រាស់ឧបករណ៍ចាប់សញ្ញា bluetooth ដើម្បីស្កេន និងព្យាយាមជ្រៀតចូលប្រព័ន្ធស្មាតហ្វូនរបស់អ្នកបាន៕