Samsung ប្រកាស​ចេញ​ខ្សែដៃ​ពិនិត្យ​សុខភាព​ជំនាន់​ថ្មី Gear Fit 2 ​(Video)​



ក្រុមហ៊ុន Samsung ថ្មីៗនេះ បានប្រកាសចេញខ្សែដៃ Gear Fit 2 ដែលមានមុខងារទំនើបអាចប្រើសម្រាប់ត្រួតពិនិត្យសុខភាព ស្របគ្នានឹងកាស Gear IconX។ ខ្សែដៃ Gear Fit នេះជាទាយាទថ្មីបន្តពី Gear Fit ជំនាន់ទី១ ដែលត្រូវបានក្រុមហ៊ុនអភិវឌ្ឍរឹតតែទំនើបជាងមុន។ លក្ខណសម្បត្តិរបស់ Gear Fit 2 បានបំពាក់មកជាមួយអេក្រង់កោងទំហំ ១,៥អ៊ីញប្រភេទ Super AMOLED អមដោយ Resolution ទំហំ 216x432px ហើយបំពាក់ដោយអង្គប្រតិបត្តិ dual core ល្បឿន 1GHz។ https://youtu.be/SHK5SAHj1ZE ខ្សែដៃ Gear Fit 2 នេះបានបំពាក់មកជាមួយថាមពលថ្ម 2000mAh , RAM 512MB និងមានមេម៉ូរីម៉ាស៊ីនទំហំ 4GB។ ខ្សែដៃទំនើបរបស់ក្រុមហ៊ុនកូរ៉េនេះ បែងចែកជាពីរទំហំ គឺទំហំតូច និងទំហំធំដំណើរការដោយសូហ្វ៊ែរ Tizon OS របស់ Samsung ផ្ទាល់។ Gear Fit 2 ត្រូវបានឌីហ្សាញរូបរាងទំនើប រលោង ស្លីម គួរឱ្យទាក់ទាញ ចង់ចាប់កាន់ សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ជាមួយអេក្រង់កោងយ៉ាងទំនើបបង្ហាញរូបត្រជាក់ភ្នែកប្រភេទ Super AMOLED កម្រិត resolution ធំ បច្ចេកវិទ្យា touchscreen សម្រាប់តាមដានសុខភាពរបស់លោកអ្នក។

gearfit-2

mg-3730-1

mg-3733-1

mg-3746-1

mg-3894-1

mg-3912-1

mg-3939-1

វាថែមទាំងបានបំពាក់មកជាមួយប្រព័ន្ធ GPS និង HRM sensor សម្រាប់ចាប់យកព័ត៌មានអំពីសុខភាពអ្នកពាក់ និងមានមុខងារមួយចំនួនទៀតដូចជា Auto Activity Tracking ដែលអាចប្រើសម្រាប់តាមដានពីចលនាដូចជា រត់ ដើរ ធាក់កង់ ...។ ខ្សែដៃនេះ ថែមទាំងមានមុខងារបញ្ជូនទិន្នន័យរវាងកម្មវិធី S Health និងកម្មវិធីសុខភាពផ្សេងទៀត និងផ្ដល់នូវមុខងារស្ដាប់តន្ត្រីកំដរអារម្មណ៍ពេលកំពុងហាត់ប្រាណបានថែមទៀត។ ខ្សែដៃ Gear Fit 2 នឹងមានលក់លើទីផ្សារចាប់ពីថ្ងៃទី១០ ខែមិថុនាខាងមុខ ក្នុងតម្លៃ ១៧៩ដុល្លារអាមេរិក៕
X
5s