Amazon ​ទើប​ប្រកាស​ចេញ​ថេប្លេត​ស៊េរី​ថ្មី Fire HD ​ផលិត​ពី​អាលុយមីញ៉ូម​តម្លៃ​ចាប់ពី ២៣០ដុល្លារ​​



បន្ទាប់ពីបានចេញលក់ថេប្លេត Fire HD 10 ស៊េរីមុននៅលើទីផ្សារតាំងពីខែកញ្ញា ឆ្នាំ២០១៥ កន្លងមក ពេលនេះ ក្រុមហ៊ុន Amazon បានប្រកាសចេញថេប្លេតស៊េរីថ្មីដែលមានការបន្ថែមលក្ខណសម្បត្តិល្អជាងមុន ដែលមានជម្រើសពណ៌ខ្មៅ ពណ៌ស ឬអាលុយម៉ីញ៉ូម។ ជម្រើសថេប្លេត Amazon Fire HD 10 អាលុយម៉ីញ៉ូម ថែមទាំងមានមេម៉ូរីធំជាងគេគឺរហូតដល់ 64GB ដែលពង្រីកពីទំហំ 16GB និង 32GB។ ថេប្លេត Fire HD 10 ថ្មីនេះ បានបំពាក់មកជាមួយអេក្រង់ទំហំ ១០អ៊ីញប្រភេទ IPS ជាមួយ resolution 1280x800px ហើយត្រូវបានបំពាក់អង្គប្រតិបត្តិ quad-core MediaTek ល្បឿន 1.5GHz ហើយដំណើរការដោយសូហ្វ៊ែរកែប្រែពី Android OS របស់ Google ដែលហៅឈ្មោះថា Amazon Fire OS។

Screen_Shot_2016-06-02_at_8.36.47_AM.0

មុខងារផ្សេងទៀតនៅលើថេប្លេត Fire HD 10 គឺមានប្រព័ន្ធតំណភ្ជាប់ 802.11ac WiFi, ហើយក៏មានរន្ធ microSD សម្រាប់បន្ថែមកាតមេម៉ូរី កាមេរ៉ាមុខកម្រិត 720p សម្រាប់ប្រើវីដេអូខល (video calling) ចំណែកខាងក្រោយទំហំ 5MP។ ថេប្លេត Fire HD 10 មានតម្លៃខុសគ្នាទៅតាមទំហំគឺ៖ – $230 សម្រាប់ 16GB – $260 សម្រាប់ 32GB – $290 សម្រាប់ 64GB
X
5s