បើចូលចិត្តដើរលេង ចង់ដាក់ម្ហូបតាមខ្លួន គួរជ្រើសរើសវ៉ាលីកម្ដៅអាហារទំនើបនេះ
គំនិតច្នៃប្រឌិតរបស់មនុស្សកាន់តែ អស្ចារ្យហើយ ជាក់ស្ដែងដូចប្រអប់កម្ដៅអាហារខាងក្រោមនេះអីចឹង ដែលត្រូវបានឌីហ្សាញមានទំហំតូច និងរូបរាងជាវ៉ាលីអាចយួរបាន ងាយស្រួលយកតាមខ្លួនមិនថា ក្នុងដំណើរកម្សាន្ត ឬសម្រាប់យកទៅកន្លែងការងារ។
នៅក្នុងវ៉ាលីនេះ អ្នកអាចដាក់អាហារកម្ដៅបានច្រើនគួរសមជាមួយវិមាត្រ (ប x ទទ x កំពស់) (២២សម x ១៧សម x ៦សម)។ សារធាតុផ្សំដើម្បីបង្កើតចេញ Mini Personal Portable Oven នេះរួមមាន លោហធាតុ ប្លាស្ទិក កែវ ក្រដាសការតុង និងភាជន៍ដី។ តម្លៃដាក់លក់នៅលើ amazon គឺចន្លោះពី ៤០ ទៅ ៥០ដុល្លារអាមេរិក៕