ឆ្នាំងសាកថ្ម Wireless ល្អបំផុតក្នុងពេលបច្ចុប្បន្នដែលអ្នកអាចទទួលយកបទពិសោធន៍ថ្មីបាន
ខណៈទីផ្សារទូរស័ព្ទទំនើបនាពេលបច្ចុប្បន្នកំពុងមានសន្ទុះអភិវឌ្ឍ ក្នុងនោះស្មាតហ្វូនមួយចំនួនក៏ត្រូវបានក្រុមហ៊ុនទូរស័ព្ទផលិតជាពិសេសបំពាក់មុខងារសាកថ្មឥតខ្សែយ៉ាងទំនើប។ ទំព័រនេះ យើងនឹងណែនាំប្រិយមិត្តអំពីឆ្នាំងសាកថ្មឥតខ្សែ (Wireless Charger) មានគុណភាពល្អបំផុតក្នុងពេលបច្ចុប្បន្ន ដែលលោកអ្នកអាចទិញប្រើដើម្បីទទួលយកបទពិសោធន៍ថ្មីនេះបាន៖
១) Samsung Fast Charge Wireless Charging Stand
ផលិតដោយក្រុមហ៊ុន Samsung អាចប្រើប្រាស់ជាមួយស៊េរីឧបករណ៍ Galaxy និងគាំទ្រស្មាតហ្វូនជាច្រើននាពេលបច្ចុប្បន្ន ដែលវាដំណើរការក្រោមស្តង់ដារ Qi។ ទោះជាយ៉ាងណាមុខងារ Fast Charge អាចដំណើរការបានតែជាមួយស្មាតហ្វូន Samsung ប៉ុណ្ណោះ រូបរាងរបស់វាមានលក្ខណៈរង្វល់មូល ហើយប្រើប្រាស់ដោយត្រូវដោតវាទៅនឹងរន្ធហ្វ្រីភ្លើងតាមជញ្ជាំង ដែលផ្ដល់ថាមពល ២អំពែ។
២) Aukey Qi Wireless Charger
មានរូបរាងស្លីម ស្អាតទាន់សម័យ អាចសាកថ្មស្មាតហ្វូនដោយដាក់បញ្ឈរ ឬផ្ដេកទូរស័ព្ទក៏បាន។ ឆ្នាំងសាកនេះមានភ្លើង LED ងាយស្រួលបញ្ជាក់ប្រាប់អំពីដំណើរការសាកថ្ម។ វាមិនខុសពី ឆ្នាំងសាករបស់ Samsung ខាងលើទេ ដែលត្រូវដោតទៅនឹងហ្វ្រីភ្លើងតាមជញ្ជាំង ផ្ដល់ថាមពលយ៉ាងហោច ២អំពែ។
៣) Qi-infinity T900 Folding Qi Wireless Charger
អាចបត់បាន ងាយស្រួលដាក់តាមខ្លួន ដែលគេអាចបត់វាក្នុងមុំ ៩០ដឺក្រេ។
៤) Itian Wireless Charger
វាមានភ្លើង LED ចំនួនពីរគ្រាប់សម្រាប់បញ្ជាក់ប្រាប់អំពីថាមពលដែលសាកថ្ម។ គេត្រូវដោតវាចូលក្នុងរន្ធហ្វ្រីតាមផ្ទះដូចឆ្នាំងសាកខាងលើដែរ ដែលផ្ដល់យ៉ាងហោច ២អំពែដូចគ្នា។
៥) Samsung Wireless Charging Pad
បង្កប់បច្ចេកវិទ្យា Fast Charge សាកថ្មឆាប់ពេញ ប៉ុន្តែបានតែជាមួយស្មាតហ្វូន Galaxy ប៉ុណ្ណោះ ហើយសម្រាប់ឧបករណ៍ ឬស្មាតហ្វូនផ្សេងៗគឺវាផ្ដល់ល្បឿនសាកថ្មធម្មតា។ វាមានភ្លើង LED ពណ៌ចម្រុះ ងាយស្រួលចំណាំដំណាក់កាលសាកថ្មទូរស័ព្ទ និងនៅពេលសាកពេញ។ ក្នុងការប្រើវា គឺតម្រូវឱ្យដោតចូលរន្ធហ្វ្រីតាមផ្ទះដូចគ្នា និងមានថាមពលយ៉ាងហោច ២អំពែ។
៦) IXCC Fast Wireless Charger
ដូចឆ្នាំងសាកខាងលើដែរ វាមានបច្ចេកវិទ្យា Fast Charge តម្រូវប្រើជាមួយស្មាតហ្វូន Galaxy បាន ហើយការឌីហ្សាញរបស់វា មានលក្ខណៈជាកងរង្វង់។ សម្រាប់ឧបករណ៍ទូទៅគឺមានល្បឿនសាកថ្មធម្មតា។
៧) Fonesalesman WoodPuck
វាបង្កប់ដោយភ្លើង LED ចម្រុះពណ៌ ដើម្បីបញ្ជាក់ពីដំណាក់កាលសាកភ្លើង។ ការឌីហ្សាញរបស់វាមានលក្ខណៈដូចជាសាច់ឈើ។
៨) EC Technology Ultra-Slim Pad
វាជាបន្ទះសាកថ្មស្ដើងជាងគេគួរឱ្យចាប់អារម្មណ៍ ជាមួយកម្រាស់ត្រឹមតែ ៧មិល្លីម៉ែត្រ កម្រាស់ស្មើនឹង iPhone 6s ឬ Galaxy S7។ វាក៏មានភ្លើង dual-color LED ដើម្បីបញ្ជាក់នៅពេលសាកថ្ម និងពេញផងដែរ។
៩) IKEA Nordmarke Triple Pad
ត្រូវបានឌីហ្សាញមានរាងទ្រវែងស្រដៀងក្ដារស្គី ត្រូវបានផលិតពីឈើស្អាតទាន់សម័យ។
១០) RAVPower wireless 5000mAh battery pack
វាមានមុខងារជាដុំសាកថ្មចល័តផងដែរ ជាមួយថាមពល 5000mAh ងាយស្រួលសាកថ្មតាមខ្លួន។ លើសពីនេះ វាជាឆ្នាំងសាក wireless ថែមទៀត។ RAVPower នេះមានអំពូលភ្លើងតូចចំនួន ៦គ្រាប់ងាយស្រួលបញ្ជាក់អំពីកម្រិតថាមពលនៅសល់ក្នុងឆ្នាំងសាក។
១១) Incipio GHOST 4000mAh battery pack
បង្កប់ដោយអំពូល LED ចំនួន៤ ដើម្បីដឹងបានថា តើឆ្នាំងសាក Wireless មុខងារ Power Bank នេះនៅសល់ថាមពលប៉ុន្មាន។
១២) Fonesalesman QiStone+
ចុងក្រោយនេះជាឆ្នាំងសាក Wireless អមដោយថាមពលថ្ម 4000mAh ងាយស្រយលដាក់តាមខ្លួនសាកថ្មមិនបាច់ប្រើខ្សែ។