ធ្លាយព័ត៌មានក្ដៅៗថា iPhone 7 នឹងមានកាមេរ៉ាទំហំធំជាងមុនគឺ 21MP! និងមាន Memory រៀងគ្នា 32GB/128GB/256GB
យោងតាមសេចក្ដីរាយការណ៍ចុងក្រោយពីគេហទំព័រ softpedia ឱ្យដឹងមកថា កំពូលទូរស័ព្ទជំនាន់ទី១០ របស់ Apple គឺ iPhone 7 នោះ នឹងត្រូវពង្រីកទំហំកាមេរ៉ារហូតដល់ 21MP ត្រៀមបើកសករាជនៅខែកញ្ញាខាងមុខ។
សូមបញ្ជាក់ថា កន្លងទៅធ្លាប់មានបែកធ្លាយគំនូសតាងគ្រោងឆ្អឹងទាំង iPhone 7 និង iPhone 7 Plus ហើយចំណុចលេចធ្លោមួយនៅលើ iPhone 7 Plus ដែលមិនត្រឹមតែមានអេក្រង់ធំជាង iPhone 7 តែក៏មានកាមេរ៉ាលើសមួយគ្រាប់ផងដែរ ពោលគឺ iPhone 7 Plus នឹងបំពាក់ dual-camera lens (កាមេរ៉ាចំនួន២) នៅខាងខ្នង។ ចំណែករបាយការណ៍ថ្ងៃនេះ បន្ថែមថា iPhone ជំនាន់ថ្មីទី១០ របស់ក្រុមហ៊ុនអាមេរិកនេះ អាចត្រូវពង្រីកទំហំមេហ្គាភិចហ្សែលរហូតដល់ 21MP ធំជាង iPhone 6s/6s Plus ដែលមានទំហំ 12MP។
+iPhone 7/7 Plus នឹងមានទំហំ RAM ធំជាងមុន ហើយប្រព័ន្ធបណ្ដាញ LTE លឿនជាងមុន
iPhone 7 Plus នឹងត្រូវ Apple ធ្វើបច្ចុប្បន្នភាពពង្រីកទំហំ RAM ពី 2GB (iPhone 6) ដល់ 3GB ដែលវាប្រហែលមកពីការបំពាក់បច្ចេកវិទ្យាកាមេរ៉ាថ្មី dual-camera ទើបត្រូវការ RAM ធំជាងមុន ប៉ុន្តែ iPhone 7 ទំហំ ៤,៧អ៊ីញក៏អាចមានកាមេរ៉ាធំជាងមុនដូច iPhone 7 Plus ទំហំ ៥,៥អ៊ីញដែរ។
ចំណែកមេម៉ូរីនៅលើ iPhone ជំនាន់ថ្មីនេះ អាចមានទំហំរហូតដល់ 256GB ខណៈ ដែលទំហំ 16GB នឹងត្រូវដកចេញ ដោយជំនួសមកវិញនូវទំហំ 32GB ហើយទំហំ 64GB ក៏ត្រូវជំនួសដោយ 128GB។ នេះមានន័យថា iPhone 7/ 7 Plus នឹងមានជម្រើសអង្គចងចាំ ៣ទំហំដដែលគ្រាន់តែខុសទំហំផ្ទុកគឺ 32GB / 128GB និង 256GB។
របាយការណ៍មុនៗបានលើកឡើងថា iPhone 7 ទាំងពីរម៉ូដែលអាចនឹងត្រូវដកចេញរន្ធកាស 3.5mm ជំនួសមកវិញដោយរន្ធ USB-C ដែលអាចប្រើទាំងការសាកថ្ម និងរន្ធសំឡេង៕ រង់ចាំមើលទ?%B