១២ចំណុចសម្រាប់កាត់សេចក្ដីឈ្នះចាញ់រវាង ZenBook 3 របស់ Asus និង MacBook 12inch របស់ Apple
ក្រុមហ៊ុន Asus ទើបបានបង្កើតការចាប់អារម្មណ៍មួយទៅលើកុំព្យូទ័រយួរដៃស្ដើងទំនើបស៊េរីថ្មីម៉ូដែល ZenBook 3 របស់ខ្លួនកាលពីពេលថ្មីៗ។ ZenBook 3 ជាឡេបថបបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ និងមានរន្ធ USB-C ចេញថ្មីមិនចាញ់ New MacBook អេក្រង់ ១២អ៊ីញរបស់ Apple នោះទេ។ បើក្រឡេកមើលទៅលើរចនាបថឃើញថា ZenBook 3 មានការឌីហ្សាញប្រហាក់ប្រហែលគ្នានឹង MacBook ដែរ ដែលវាមានកម្រាស់ស្ដើង ទម្ងន់ស្រាល ហើយមិនសូវមានរន្ធតំណភ្ជាប់ឡើយ។ បើឱ្យប្រិយមិត្តជ្រើសរើស តើអ្នកនឹងយកមួយណា?
មុននឹងធ្វើការជ្រើសរើស តោះមកប្រៀបធៀបលក្ខណៈសម្បត្តិរវាងកំពូលឡេបថបទាំងពីរនេះជាមុនសិន៖
១) Asus ZenBook 3 មានតម្លៃ ៩៩៩ដុល្លារ / ១៤៩៩ដុល្លារ / ១៩៩៩ដុល្លារ ចំណែក New MacBook (ឆ្នាំ២០១៦) តម្លៃ ១២៩៩ដុល្លារ / ១៥៩៩ដុល្លារ
២) Asus ZenBook 3 មានទម្ងន់ ៩១០ក្រាម ចំណែក MacBook (ឆ្នាំ២០១៦) ទម្ងន់ ៩២០ក្រាម
៣) ZenBook 3 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 ចំណែក MacBook ដំណើរការដោយ OS X El Capitan
៤) ZenBook មានអេក្រង់ ១២,៥អ៊ីញ LED-backlit LCD ចំណែក MacBook ទំហំ ១២អ៊ីញ LED-backlit LCD ជាមួយ IPS
៥) ZenBook 3 មាន resolution អេក្រង់ទំហំ 1920x1080 ចំណែក MacBook មាន 2304x1440
៦) ZenBook 3 បំពាក់ដោយអង្គប្រតិបត្តិ Intel Core i5 6200U ឬ Core i7 6500U ចំណែក MacBook ប្រើ Intel Core m3 (1.1GHz) ឬ Core m5 (1.2GHz)
៧) ZenBook 3 មានមេម៉ូរី ឬ RAM ទំហំ 4GB / 16GB ចំណែក MacBook មានតែ 8GB
៨) ZenBook 3 មានក្រាហ្វិក Intel HD Graphic 520 ចំណែក MacBook ប្រើ Intel HD Graphic 512
៩) ZenBook 3 មានអង្គផ្ទុកទិន្នន័យទំហំ 256GB / 512GB / 1TB SSD ចំណែក MacBook មានជម្រើស 256GB / 512GB SSD
១០) ZenBook 3 មានរន្ធតំណភ្ជាប់ (Port) ប្រភេទ USB-C ដូចគ្នានឹង MacBook
១១) ZenBook 3 មានស្តង់ដារប្រព័ន្ធតំណភ្ជាប់ 802.11ac ជាមួយ WIDI ចំណែក MacBook មានតែ 802.11ac
១២) ZenBook 3 មានកម្រិតថាមពលថ្ម 40WHr ចំណែក MacBook មាន 41.4WHr។