Bloomberg រាយការណ៍​ថា ​Smartphone បត់​បាន​ដូច​សៀវភៅ​​​ទំហំ ៨អ៊ីញ​របស់ Samsung ​នឹង​បង្ហាញ​ខ្លួន​​​នៅ​ខែកុម្ភៈ ឆ្នាំ២០១៧!​



តាមសេចក្ដីរាយការណ៍ចុងក្រោយពីគេហទំព័រ Bloomberg ឱ្យដឹងថា ក្រុមហ៊ុន Samsung មានមហិច្ឆតាខ្ពស់ ចង់ផលិតស្មាតហ្វូនទំនើបមិនធ្លាប់មាន គឺជាស្មាតហ្វូនអាចបត់បានដូចសៀវភៅ (Foldable)។ ស្មាតហ្វូនថ្មីនេះ នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS ហើយនឹងត្រូវវែកមុខនៅខែឧសភា ឆ្នាំ២០១៧ ខាងមុខ។ ប្រភពដដែលបានអះអាងទៀតថា ក្រុមហ៊ុន Samsung កំពុងសម្រេចចិត្តក្នុងការបញ្ចេញស្មាតហ្វូនថ្មីពីរម៉ូដែល ដែលបំពាក់អេក្រង់បត់បាន (flexible display) ក្នុងឆ្នាំ២០១៧។ ស្មាតហ្វូនមួយក្នុងចំណោមទាំងពីរ នឹងមានលក្ខណៈពិសេស អាចឱ្យគេបត់ពាក់កណ្ដាលតួបាន ដូចជាសៀវភៅបត់អីចឹង។ ចំណែកមួយម៉ូដែលទៀតនឹងបំពាក់អេក្រង់ flexible display។ ក្រុមហ៊ុន Samsung នឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ OLED display ទៅលើស្មាតហ្វូនទាំងនេះ ហើយបើយោងតាមគេហទំព័រ Bloomberg ឱ្យដឹងទៀតថា ស្មាតហ្វូនទំនើបនេះនឹងបំពាក់ដោយអេក្រង់ទំហំ ៥អ៊ីញ នៅពេលវាស្ថិតក្នុងទម្រង់បត់ ហើយនៅពេលពន្លាចេញវាមានទំហំរហូតដល់ ៨អ៊ីញ។ ស្មាតហ្វូនបត់ Foldable ទំនើបនេះ អាចនឹងត្រូវ Samsung សម្ពោធផ្លូវការនៅក្នុងសមាជ Mobile World ឆ្នាំ២០១៧ ខាងមុខ អំឡុងខែកុម្ភៈ៕
X
5s