Galaxy Note 7 edge (Note 6) ​នឹង​មាន​កាមេរ៉ា​ក្រោយ​ចំនួន២ ដូច iPhone 7 Plus​



ផ្អែកប្រភពព័ត៌មានពីគេហទំព័រចិន www.zol.com ឱ្យដឹងពាក់ព័ន្ធនឹងស្មាតហ្វូនកូនកាត់ថេប្លេត Galaxy Note 7 edge នឹងត្រូវក្រុមហ៊ុន Samsung បំពាក់កាមេរ៉ាក្រោយចំនួន២។ ឆ្នាំនេះ ជាឆ្នាំ២០១៦ ដូច្នេះ Samsung គួរតែប្រកាសចេញ Galaxy Note 6។ ប៉ុន្តែបើតាមរបាយការណ៍ខ្លះបានលើកឡើងថា ឆ្នាំនេះក្រុមហ៊ុន Samsung អាចនឹងរំលងឈ្មោះ “6” គឺចេញដល់ Note “7”។ ទោះជាយ៉ាងណា យើងបានឮព័ត៌មានថា Samsung អាចនឹងបំពាក់កាមេរ៉ាក្រោយចំនួន២ នៅលើ Galaxy Note 7 Edge ដែលបច្ចុប្បន្នកំពុងត្រូវបានអភិវឌ្ឍដោយសាខាដំឡើងគ្រឿងអេឡិចត្រូនិករបស់ Samsung ដែលមានឈ្មោះកាត់ SEMCO។ វានឹងជាមូលដ្ឋានក្នុងការស្រាវជ្រាវផលិតកាមេរ៉ាភ្លោះ (dual camera)។ ប្រសិនចចាមអារ៉ាមនេះជាការពិត នោះក្រុមហ៊ុន Samsung អាចជាគិតដល់គូប្រកួតប្រជែង Apple ដែលកំពុងមានសេចក្ដីរាយការណ៍ដូចគ្នាថា iPhone 7 Plus ឬ 7 Pro នឹងមានកាមេរ៉ាក្រោយចំនួនពីរគ្រាប់។ គួររំលឹកថា វាមិនមែនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រស្មាតហ្វូនបំពាក់កាមេរ៉ាភ្លោះនោះទេ ព្រោះកន្លងទៅក្រុមហ៊ុន Huawei និង LG បានដើរមុខមួយជំហានហើយជាមួយ ស្មាតហ្វូនរបស់ខ្លួន ដូចជាម៉ូដែល Huawei P9 និង LG G5។ គេរំពឹងថា Galaxy Note 6/ 7 Edge នឹងបំពាក់ដោយអេក្រង់ទំហំ ៥,៨អ៊ីញ កម្រិត Quad HD ប្រភេទ Super AMOLED បំពាក់ដោយឈីប Snapdragon 823 ឬ Exynos chipset។ វាថែមទាំងអាចបំពាក់មុខងារស្កេនប្រស្រីភ្នែកថែមទៀត។ ផេប្លេតជំនាន់ថ្មីនេះ អាចបំពាក់ដោយ RAM ដល់ទៅ 6GB ស្រដៀងនឹងផេប្លេត OnePlus 3 ដែរ៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ phonearena
X
5s