ព័ត៌មាន​លំអិត​នៅ​លើ Galaxy Note 7 ​ជុំវិញ​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​​



ស្មាតហ្វូន Galaxy Note 7 ត្រូវគេរាយការណ៍ថា នឹងបំពាក់បច្ចេកវិទ្យាស្កេនប្រស្រីភ្នែក ហើយឥឡូវនេះ មានរបាយការណ៍ពីលក្ខណៈសម្បត្តិលំអិតបន្ថែមជុំវិញមុខងារថ្មីនេះទៀតហើយ។ វាអាចជារឿងពិត ដែល Note ជំនាន់ទី៦ នឹងមានមុខងារ Iris Scanner ព្រោះពេលថ្មីៗនេះ គេបានឃើញSource Code របស់ Samsung មានផ្ទុកទិន្នន័យ Data Base ជាប់ពាក់ព័ន្ធនឹងមុខងារស្កេនប្រស្រីភ្នែកនេះ។

article_340152550_iris

Galaxy Note 7 មានពាក្យចចាមអារ៉ាមថា នឹងមានអេក្រង់ទំហំ ៥,៨អ៊ីញ ដែលមានកម្រិត Quad HD អមដោយ resolution ទំហំ 2560x1440px ហើយបំពាក់ដោយអង្គប្រតិបត្តិ Qualcomm Snapdragon 823 ដែលល្បឿនរបស់វាលឿនជាងជំនាន់ 820។ ស្មាតហ្វូនកូនកាត់ថេប្លេត Note 7 នេះនឹងបំពាក់ RAM 6GB ជម្រើសមេម៉ូរីម៉ាស៊ីន 32GB រហូតដល់ 256GB, នឹងបំពាក់សមត្ថភាពកាមេរ៉ាដូចគ្នានឹង Galaxy S7 ដែលខាងមុខមានទំហំ 5MP ហើយខាងក្រោយទំហំ 12MP។

article_288827749_iris1

ផេប្លេត Note ជំនាន់បច្ចុប្បន្នមានម៉ូដែល Note 5 ដែលជារៀងរាល់ឆ្នាំក្រុមហ៊ុន Samsung តែងបន្តផលិតចេញជំនាន់ថ្មី ដោយដំឡើងលេខរៀងជាបន្តបន្ទាប់។ យ៉ាងណា Note ដែលនឹងបង្ហាញខ្លួនឆ្នាំនេះ ត្រូវគេរំពឹងថា ក្រុមហ៊ុនអាចនឹងចេញរំលងឈ្មោះ Note 6 ពោលគឺនឹងចេញដល់ Galaxy Note 7 តែម្ដង៕
X
5s