វិធី​ងាយ​ៗ​៧​យ៉ាង​ជួយ​សម្រាល​ភាព​តានតឹង​របស់​អ្នក​ឲ្យ​ឆាប់​ធូរ​ស្បើយ​​



ដោយសារការងារ ការសិក្សារៀនសូត្រ និងរឿងជាច្រើនទៀតបណ្ដាលឲ្យមនុស្សម្នាក់ៗ តែងទទួលរងនូវភាពស្មុគស្មាញនិងតានតឹងក្នុងអារម្មណ៍។ ខាងក្រោមនេះអ្នកនឹងដឹងពីវិធីសាស្ត្រងាយៗ ដែលជួយសម្រាលភាពតានតឹងដែលអ្នកមាន ឲ្យឆាប់រសាត់បាត់៖

១) ធ្វើសមាធិ៖ អ្នកគួរប្រើប្រាស់ពេលវេលាខ្លះក្នុងការសមាធិប្រមូលអារម្មណ៍ ហើយវាពិតជាមានប្រសិទ្ធភាពណាស់ក្នុងការធ្វើឲ្យអ្នកធូរស្បើយឡើងវិញ។ អ្នកចិត្តវិទ្យាម្នាក់និយាយថា៖ «ការតាំងសមាធិនេះនឹងជួយឲ្យខួរក្បាលរបស់អ្នកមានលំនឹង ហើយធូរស្បើយដោយមិនគិតពីរឿងស្មុគស្មាញនានាបាន។»

២) ដកដង្ហើមវែង៖ បិទភ្នែក ដាក់ដៃលើពោះរួចព្យាយាមដកដង្ហើមវែងៗ រយៈពេល៥នាទី នោះអ្នកនឹងមានអារម្មណ៍ធូរស្បើយពីភាពតានតឹង។ ការធ្វើបែបនេះវាអាចធ្វើឲ្យបេះដូងរបស់អ្នកដើរបានស្រួល ថែមទាំងជួយបន្ទាបសម្ពាធឈាមផងដែរ។

៣) បន្ធូរអារម្មណ៍តាមវិធីងាយៗ៖ អ្នកគួររៀនបន្ធូរអារម្មណ៍តាមវិធីងាយៗ បំផុត ដូចជា ស្អំកន្សែងក្ដៅឧណ្ណៗត្រង់បរិវេណក និងស្មា បិទភ្នែកហើយម៉ាស្សាត្រង់ក ស្មា និងសាច់ដុំខ្នង។

៤) សើចឲ្យខ្លាំងៗ៖ ការសើចខ្លាំងៗបែបនេះនឹងអាចកាត់បន្ថយ អ័រម៉ូនដែលផ្ដល់ភាពតានតឹងដល់អ្នក ហើយអាចបង្កើនថាមពលក្នុងខួរក្បាលទៀតផង ។ ហើយអ្នកអាចសើចបែបនេះបានតាមរយៈការទស្សនាវីដេអូកំប្លែងៗ អានសៀវភៅកំប្លែង ឬជួបជុំគ្នាជាមួយមិត្តភ័ក្ដិក៏បាន។

៥) ការស្ដាប់តន្ត្រី៖ ការស្ដាប់តន្ត្រីក៏អាចជាផ្នែកមួយនាំអ្នកចេញពីភាពតានតឹងផងដែរ ដោយសារតែវាអាចចូលទៅធ្វើឲ្យខួរក្បាលអ្នកកាន់តែមានអារម្មណ៍ស្រស់ថ្លាបាត់បង់ភាពមួម៉ៅតាមរយៈបទភ្លេង។

៦) ពិសាតែ៖ តែគឺពិតជាល្អណាស់សម្រាប់សុខភាព ហើយវាក៏អាចសម្រាលដល់ភាពតានតឹងរបស់អ្នកផងដែរ ដោយសារតែវាមានសារធាតុអាមីណូអាស៊ីតដែលអាចកាត់បន្ថយភាពតានតឹងបាន។

៧) សម្រាក៖ ភាពតានតឹងអាចឲ្យអ្នកសម្រាកមិនលក់ តែការសម្រាកមិនគ្រប់គ្រាន់ក៏អាចឲ្យអ្នកមានភាពតានតឹងវិញផងដែរ។ ពេលដែលអ្នកសម្រាកឲ្យបានច្រើន អារម្មណ៍របស់អ្នកក៏កាន់តែធូរស្បើយទៅតាមនោះដែរ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.healthline.com

X
5s