​Lenovo ​ទើប​សម្ពោធ​ស្មាតហ្វូន​ថ្មី Moto Z ​រូបរាង​ទាន់សម័យ​កាត់​ម៉ូត iPhone ​បន្តិច Galaxy បន្តិច តែ​មាន​ទម្រង់​ម៉ូឌុល​ដូច LG G5​



ថ្មីៗនេះក្រុមហ៊ុន Lenovo បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីភ្ជាប់មកជាមួយលក្ខណៈខ្ពស់ម៉ូដែល Moto Z ដែលមានការឌីហ្សាញស្អាត ទាន់សម័យ និងមានលក្ខណៈជាម៉ូឌុលស្រដៀងនឹងស្មាតហ្វូន LG G5 ដែលអាចឱ្យគេបន្ថែមឧបករណ៍បន្សំ (accessories) បាន។ ស្មាតហ្វូនទំនើប Moto Z នេះ ត្រូបំបែកជាពីរម៉ូដែលផ្សេងគ្នាគឺ Moto Z Droid Edition និង Moto Z Force Droid Edition។ ដំបូងយើងនិយាយពីលក្ខណៈសម្បត្តិនៅលើស្មាតហ្វូន Moto Z Droid Edition ជាមុន។ វាបានភ្ជាប់មកជាមួយអេក្រង់ទំហំ ៥,៥អ៊ីញប្រភេទ AMOLED កម្រិត Quad HD អមដោយ resolution ទំហំ 2560x1440px ហើយបំពាក់ដោយអង្គប្រតិបត្តិ Qualcomm Snapdragon 820 និងមាន RAM 4GB។ Moto Z Droid Edition មានមេម៉ូរីម៉ាស៊ីនពីរជម្រើសគឺ 32GB និង 64GB ដែលអាចបន្ថែម microSD បានរហូតដល់ 2TB។ កាមេរ៉ាក្រោយរបស់វាមានទំហំ 13MP ជាមួយ OIS និង Laser Auto Focus ហើយខាងមុខទំហំ 5MP និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow។ ចំណែក ស្មាតហ្វូន Moto Z Force Droid វិញ បានភ្ជាប់មកជាមួយអេក្រង់ទំហំ ៥,៥អ៊ីញប្រភេទ AMOLED កម្រិត QHD ដូចគ្នា ហើយបំពាក់ដោយអង្គប្រតិបត្តិ Qualcomm Snapdragon 820 មាន RAM 4GB និងជម្រើសមេម៉ូរី 32GB/ 64GB ដូចគ្នានឹង Moto Z Droid Edition ផងដែរ។ ចំណុចខុសគ្នារវាងស្មាតហ្វូនទាំងពីរម៉ូដែល គឺស្ថិតនៅលើកាមេរ៉ា ដែលកាមេរ៉ាក្រោយរបស់ Moto Z Force Droid មានទំហំ 21MP ហើយកាមេរ៉ាមុខមានទំហំ 5MP។ រីឯប្រព័ន្ធប្រតិបត្តិការរបស់ Moto Z Force Droid នេះគឺ Android 6.0.1 Marshmallow ដូចគ្នា។ Moto Mods គឺជាគ្រឿងបន្សំ (accessories) សម្រាប់ប្រើប្រាស់ជាមួយ Moto Z ទាំងពីរម៉ូដែល ដែលបំពាក់នៅផ្នែកខាងខ្នងទូរស័ព្ទ។ ឧបករណ៍បន្សំនោះ មានដូចជា Moto Insta Share Projector, JBL SoundBoost Speaker និង Incipio offGrid Power pack ជាដើម។ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ Motorola
X
5s