Facebook ​បើក​ដំណើរការ​មុខងារ បង្ហោះ និង​មើល​រូបថត​មុំ ៣៦០ដឺក្រេ​យ៉ាង​ពិសេស​នៅ​លើ​បណ្ដាញ​សង្គម​យក្ស​ខ្លួន​



ក្រុមហ៊ុន Facebook ថ្មីៗនេះ បានប្រកាសដាក់ឱ្យប្រើមុខងារថ្មីមួយទៀតនៅលើបណ្ដាញសង្គមយក្សរបស់ខ្លួន នោះគឺមុខងារបើកមើលរូបថតក្នុងមុំ ៣៦០ដឺក្រេ។ ឥឡូវនេះអ្នកអាចថតរូបទម្រង់មុំ ៣៦០ដឺក្រេ ដោយប្រើកម្មវិធី ឬមុខងារ Panorama នៅលើស្មាតហ្វូន iOS ឬស្មាតហ្វូន Android ឬប្រើប្រាស់កាមេរ៉ាដែលមានមុខងារចាប់យកមុំ ៣៦០ដឺក្រេក៏បាន រួចបង្ហោះចូលទៅបណ្ដាញសង្គម Facebook បានហើយ។

360-facebook

ជារៀងរាល់ថ្ងៃ មានរូបថតរាប់លានសន្លឹកចែកចាយទៅលើបណ្ដាញសង្គម Facebook ហើយរូបថតគឺមានលក្ខណៈពិសេសរបស់វា ក្នុងការបង្ហាញទិដ្ឋភាពជាក់ស្ដែង ឬរូបភាពស្រស់ស្អាតនៃជ្រុងម្ខាងនៃអ្នកប្រើប្រាស់ទូទាំងពិភពលោក។ រូបថតក៏អាចពិពណ៌នានូវរឿងរ៉ាវជាច្រើនបានយ៉ាងងាយស្រួល។ ដូច្នេះហើយទើបការបង្ហោះរូបថត ឬរូបភាព គឺទទួលបានការពេញនិយម។ https://youtu.be/uts8E8bgLqo ហើយFacebook បានជំរុញដល់ការចែកចាយរូបថត ដោយពេលថ្មីៗនេះ ក្រុមហ៊ុនបានដាក់ចេញមុខងារថ្មីសម្រាប់អ្នកប្រើ អាចបង្ហោះ (Upload) រូបថតមានមុំ ៣៦០ដឺក្រេបាន។ មុខងារថ្មីនេះ នឹងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើ មានលទ្ធភាពចាប់អូសមើលទិដ្ឋភាពនៅជុំវិញកម្មបទមួយបាន ទោះបីវាជារូបថតសន្លឹក ពុំមែនជាវីដេអូក្ដី។ ការបង្ហោះ និងចែកចាយរូប ៣៦០ដឺក្រេនៅលើ Facebook ចាប់ពីពេលនេះ នឹងអាចផ្ដល់លក្ខណៈ ងាយស្រួល អាចឱ្យ Page បង្ហោះ ឬអ្នកប្រើទូទៅអាចបង្ហោះចូលទៅ News Feed បាន៕
X
5s