ខ្សែដៃសុខភាពរបស់ Samsung ចេញលក់លើទីផ្សារហើយ តម្លៃ ១៧៩ដុល្លារ
ថ្ងៃនេះ Samsung បានប្រកាសឱ្យដឹងជាសាធារណៈថា ក្រុមហ៊ុនបានចាប់ផ្ដើមដាក់លក់ខ្សែដៃត្រួតពិនិត្យសុខភាព (fitness tracker) ជំនាន់ចុងក្រោយ Gear Fit 2 នៅតាមបណ្ដាទីផ្សារមួយចំនួនហើយ។ Gear Fit 2 មានវត្តមាននៅលើទីផ្សារដូចជា សហរដ្ឋអាមេរិក, កាណាដា, អាល្លឺម៉ង់, បារាំង, អ៊ីតាលី, អេស្ប៉ាញ និងអូស្ត្រាលី ហើយពេលឆាប់ៗខាងមុខនឹងត្រូវពង្រីកទីផ្សារជាច្រើនបន្ថែមទៀត។
ខ្សែដៃ Gear Fit 2 ត្រូវបានផលិតឡើងមានលក្ខណៈ ទំនើប ឌីហ្សាញមានលក្ខណៈ រលោងស្អាតទាន់សម័យ ភ្ជាប់មុខងារត្រួតពិនិត្យសុខភាពបំពេញការងារយ៉ាងត្រឹមត្រូវ ហើយមាន GPS និងមុខងារវាស់ចង្វាក់បេះដូង (HRM)។ អ្នកអាចប្រើខ្សៃដៃពិសេសនេះ ដើម្បីគ្រប់គ្រងព័ត៌មានទៅលើសកម្មភាពផ្សេងៗដូចជា ការដើរ ការរត់ ជិះកង់ ឬសូម្បីតែប្រើម៉ាស៊ីនរូអ៊ីង (rowing) ក៏បាន នោះ Gear Fit 2 នឹងធ្វើការចាប់យកព័ត៌មានអំពីប្រភេទសកម្មភាពទាំងនោះដោយស្វ័យប្រវត្តិ រួចហើយតាមដានការរីកចម្រើនរបស់អ្នក។
https://youtu.be/uc9iQQ6SlM8
https://youtu.be/SHK5SAHj1ZE
អ្នកអាចធ្វើការតាមដានសកម្មភាពការងាររបស់អ្នក ក៏ដូចជាការឆែកមើលសារជូនដំណឹង (notification) នៅលើអេក្រង់កោងទំហំ ១,៥អ៊ីញប្រភេទ Super AMOLED ដែលភ្ជាប់មកស្រាប់នៅលើនាឡិកា។ លើសពីនេះ នាឡិកាក៏មានកម្មវិធីស្ដាប់ចម្រៀង ហើយត្រូវបានច្របាច់បញ្ចូលជាមួយមុខងារសុខភាព S Health និង “Step Challenges” ងាយស្រួលប្រកួតប្រជែងជាមួយមិត្តភ័ក្ដិ ដើម្បីលើកទឹកចិត្តពួកគេ៕