បើពិបាកដោះដៃចេញពីពួកម៉ាកពេលកំពុងជុំគ្នាឬផឹកស៊ី អាចសាកល្បងប្រើកម្មវិធី Fake Call ដើម្បីឱ្យលេសអ្នកផ្ទះខលមកបាន!
តើប្រិយមិត្តធ្លាប់ស្ថិតក្នុងស្ថានភាពពិបាកដោះខ្លួនចេញពីចំណោមមិត្តភ័ក្ដិដែលកំពុងជុំជើងគ្នាដែរឬទេ? ជាការពិតណាស់ វាអាចមានការពិបាក ប្រសិនអ្នកពុំមានហេតុផលសមរម្យ ដើម្បីឱ្យពួកម៉ាករបស់អ្នកយល់ពីការលំបាក ថាអ្នកពិតជាមិនអាចនៅតទៅទៀតបាន។ បើអីចឹង ម៉េចមិនសាកល្បងរកលេសមួយឱ្យទំនង ដោយប្រើ App ទូរស័ព្ទនេះទៅ។
អ្នកអាចប្រើកម្មវិធីខលក្លែងក្លាយ (Fake Call) ដើម្បីរកលេសឱ្យខ្លួនឯងថា អ្នកផ្ទះ ឬប្រពន្ធ/ប្ដី ខលរកប្រញាប់ឱ្យទៅផ្ទះមានការបន្ទាន់។ តោះមកស្វែងយល់លក្ខណៈពិសេសរបស់កម្មវិធី Fake Call លើស្មាតហ្វូន Android ទាំងអស់គ្នា៖
-អ្នកអាចស្វែងរកកម្មវិធីខលក្លែងក្លាយ (Fake Call) ជាច្រើននៅក្នុង Google Play Store បាន ដោយបើក Play Store ជាមុនសិន រួចហើយវាយពាក្យ Fake Call ទៅក្នុងប្រអប់ស្វែងរក។
-នឹងមានកម្មវិធី Fake Call ជាច្រើនបង្ហាញចេញ ហើយអ្នកអាចសាកល្បងជាមួយកម្មវិធីណាមួយក៏បាន។ ប៉ុន្តែទំព័រនេះ យើងសូមលើកយកកម្មវិធីដែលមានឈ្មោះ Fake Call 2 មកបង្ហាញជូនប្រិយមិត្ត។
-ចុចលើ Fake Call 2
-ចុចលើប៊ូតុង Install ហើយចុច Accept និងត្រូវរង់ចាំមួយស្របក់ដើម្បីឱ្យការដំឡើងចប់សព្វគ្រប់។
-បើកដោយចុចលើប៊ូតុង OPEN ឬចាកចេញពី Play Store ហើយរកមើលរូបសញ្ញាកម្មវិធី Fake Call 2 នេះនៅលើម៉ឺនុយទូរស័ព្ទក៏បាន។
-នៅត្រង់ Caller Name សូមបញ្ចូលឈ្មោះដែលអ្នកគិតថា ចង់ឱ្យបង្ហាញនៅពេលខលចូល (ក្លែងក្លាយ)
-នៅត្រង់ Caller Number ត្រូវបញ្ចូលលេខទូរស័ព្ទដែលអ្នកគិតថា ចង់ក្លែងបន្លំ
-រួចហើយចុចលើប៊ូតុង Schedule you phone to ring ដើម្បីកំណត់ម៉ោងឱ្យមានការខលក្លែងក្លាយចូលទូរស័ព្ទរបស់អ្នកដោយស្វ័យប្រវត្តិ។ ជម្រើសនៅលើនោះមានចាប់ពី ១០វិនាទី ដល់ ៣០នាទី។
សាកល្បងម្ដងមើល តើបានផលឬទេ?
ដោយ៖ រឹទ្ធិរាជ