iOS 10 នឹង​ត្រូវ​ប្រកាស​បើក​មុខ​នៅ WWDC 2016 យប់​នេះ ដំណាល​គ្នា​នឹង​សូហ្វ៊ែរ​ជំនាន់​ថ្មីៗ macOS, watchOS និង tvOS!​



ខណៈដែលសន្និសីទអ្នកអភិវឌ្ឍកម្មវិធីទូទាំងពិភពលោកប្រចាំឆ្នាំ២០១៦ ដែលរៀបចំដោយ Apple ជិតដល់ពេលប្រារព្ធ គេបានលើកឡើងពីសមិទ្ធផលថ្មីៗប៉ុន្មានមុខ រំពឹងថា នឹងត្រូវក្រុមហ៊ុនល្បីឈ្មោះរបស់អាមេរិកនេះ ប្រកាសចេញជាផ្លូវការ។ ខាងក្រោមនេះ ជាអ្វីដែលអ្នកកំពុងចង់ដឹង ចង់ឃើញពីក្នុងព្រឹត្តិការណ៍ WWDC 2016 ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ទី ១៧ មិថុនា៖ ១) ប្រព័ន្ធប្រតិបត្តិការ iOS 10

5759e298e4b058313ea648f3_853x480_U_v1

ក្នុងចំណោមសមិទ្ធផលទាំងឡាយ iOS 10 ត្រូវគេជឿជាក់ថា នឹងត្រូវក្រុមហ៊ុនប្រកាសចេញផ្លូវការជាមិនខាន ខណៈដែល iPhone 7 ជិតដល់ពេលបង្ហាញខ្លួនផ្លូវការ។ យ៉ាងណា នៅក្នុងសន្និសីទ WWD 2016 គឺគ្រាន់តែជាការប្រកាសឱ្យដឹងនឹងមានវត្តមាន iOS 10 ប៉ុន្តែមិនទាន់ត្រូវបានក្រុមហ៊ុន Apple ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ គឺត្រង់រង់ចាំដល់ការសម្ពោធចេញ iPhone 7 នៅខែកញ្ញាខាងមុខដំណាលគ្នា។

download+(1)

បើយោងតាមគេហទំព័រ 9to5Mac ក៏បានលើកឡើងដែរថា iOS 10 នឹងត្រូវបំពាក់ដោយចលនាក្នុងការបញ្ជា 3D Touch ថ្មី ព្រមទាំងមាន browser tab ថ្មី។ មុខងារ Apple Pay ថែមទាំងត្រូវបានរំពឹង នឹងបំពេញមុខងារពេញលេញលើដំណើរការទូទាត់ថ្លៃទំនិញតាមទូរស័ព្ទផងដែរ។ តាមរបាយការណ៍ថា iOS 10 នឹងមានមុខងារពិសេស អាចឱ្យអ្នកប្រើងាយស្រួលផ្ទេរប្រាក់តាម Apple Pay បាន។ ២) ប្រព័ន្ធប្រតិបត្តិការ Mac OS ជំនាន់ថ្មី

download+(3)

ងាកមក Mac OS ជំនាន់ថ្មីវិញ ត្រូវគេរំពឹងថា នឹងត្រូវក្រុមហ៊ុនធ្វើការរចនាទម្រង់ Interface ថ្មីស្អាត ព្រមទាំងបញ្ចូលមុខងារកែលំអមួយចំនួន ដូចជាកម្មវិធី Photos app សម្រាប់ Mac ជាដើម។ លើសពីនេះ Mac OS ជំនាន់ថ្មីត្រូវគេរំពឹងថា នឹងមានមុខងារទំនើប digital assistant ហើយឈ្មោះ OS X អាចនឹងត្រូវប្ដូរ ឈប់ប្រើ “X” ដែលមានតាំងពីឆ្នាំ២០០១ ជំនួសមកវិញដោយ macOS។ ៣) ប្រព័ន្ធប្រតិបត្តិការ WatchOS និង tvOS ជំនាន់ថ្មី

apple-watch-360-630

Apple Watch ត្រូវបានក្រុមហ៊ុនយកចិត្តទុកដាក់អភិវឌ្ឍសូហ្វ៊ែរ និងកម្មវិធីល្អៗសម្រាប់ដំណើរការនៅលើនាឡិកា។ ជាក់ស្ដែង គេរំពឹងថា នៅក្នុងព្រឹត្តិការណ៍ WWDC 2016 ឆាប់ដែលនឹងប្រារព្ធក្នុងរយៈពេល ប៉ុន្មានម៉ោងខាងមុខ នឹងត្រូវ Apple ប្រកាសចេញប្រព័ន្ធប្រតិបត្តិការ WatchOS ជំនាន់ថ្មី រឹតតែទំនើបជាងមុន។ ប្រព័ន្ធថ្មីនឹងមានឈ្មោះ watchOS 2។ ទន្ទឹមគ្នាដែរ នឹងមានការប្រកាសប្រព័ន្ធប្រតិបត្តិការសម្រាប់ទូរទស្សន៍ Apple TV ថែមទៀតនោះគឺ tvOS។ ៤) នឹងមានការប្រកាសទាក់ទងនឹង Hardware

download+(2)

ស្រពពេលនៃការប្រកាសចេញសុទ្ធតែជាប្រព័ន្ធសូហ្វ៊ែរនោះ គេក៏រំពឹងថា Apple អាចមានការប្រកាសដាក់លក់ផលិតផល (hardware) បញ្ចុះតម្លៃ ព្រមទាំងបង្ហើបនូវប្រភេទផលិតផលថ្មីៗដែលគ្រោងសម្ពោធនាពេលអនាគតក៏ថាបាន។ យ៉ាងណា លោក Mark Gurman ថ្មីៗនេះ បានលើកឡើងថា អាចនឹងគ្មានការប្រកាសចេញ Hardware អ្វីទាំងអស់ នៅក្នុងព្រឹត្តិការណ៍ WWDC 2016 នោះទេ។ បើដូចការរំពឹងមែននោះ កុំព្យូទ័រ MacBook Air និង MacBook Pro ស៊េរីថ្មី នឹងគ្មានផ្លូវអ៊ុតទេ ហើយម៉ូនីទ័រ 5K ក៏មិនទាន់បង្ហាញខ្លួននៅឡើយដែរ។ យ៉ាងណា មានតែរង់ចាំមើលការប្រកាសជាផ្លូវការពីក្រុមហ៊ុន Apple ផ្ទាល់នៅក្នុងសន្និសីទ WWDC 2016 ដែលចាប់ផ្ដើមពីថ្ងៃទី១៣ មិថុនានេះ រហូតដល់ ១៧មិថុនា៕
X
5s