​មុខងារ​ថ្មី​ពិសេស​ទាំង​១០ នៅ​លើ iOS 10 ដែល Apple ទើប​ប្រកាស​យប់​មិញ​



នៅក្នុងសន្និសីទ WWDC 2016 កាលពីយប់មិញនេះ ក្រុមហ៊ុន Apple បានប្រកាសចេញនូវប្រព័ន្ធសូហ្វ៊ែរបច្ចុប្បន្នភាពថ្មីៗក្នុងនោះមានទាំង iOS 10, watchOS, tvOS និង macOS ជាដើម។ ជាការពិត ប្រព័ន្ធប្រតិបត្តិការសម្រាប់ស្មាតហ្វូន iOS តែងត្រូវក្រុមហ៊ុន ធ្វើបច្ចុប្បន្នភាពដោយមានការឌីហ្សាញ UI ថ្មី ខុសប្លែកទៅនឹងជំនាន់មុនៗ ហើយតែងត្រូវប្រកាសជំនាន់ថ្មីរាល់មួយឆ្នាំម្ដង។ សម្រាប់ឆ្នាំនេះដែរ iOS 10 នឹងចូលមកជំនួស iOS 9 បន្ត។ តើ iOS 10 មានមុខងារពិសេសគួរកត់សម្គាល់អ្វីខ្លះខុសប្លែកពី iOS 9? ខាងក្រោមនេះ ជាមុខងារពិសេសចំនួន១០ នៅលើ iOS 10៖

100598586-tim-cook-xlarge_trans++ucPQyB5DSy5hMSlzWQTtsHV7h9cfQz9x3ouY_0mJ-Xs

iOS-10

១) Raise to wake នៅក្នុង iOS 10 មុខងារស្ទង់ល្បឿន(accelerometer) លើ iPhone នឹងទទួលខុសត្រូវចំពោះការចាប់កាន់ទូរស័ព្ទឡើង ដោយអេក្រង់ទូរស័ព្ទដែលចាក់សោ (lock screen) នឹងភ្លឺឡើង ហើយបង្ហាញសារជូនដំណឹង (notification) ចុងក្រោយដល់អ្នក។ ម្យ៉ាងដោយសារ TouchID ត្រូវបានកែសម្រួលដំណើរការកាន់តែរហ័សនោះ វាអាចពិបាកក្នុងការចុចលើប៊ូតុង Home ដោយមិនបើកសោ ដូច្នេះមុខងារនេះ នឹងផ្ដល់ភាពងាយស្រួលមិនចាំបាច់ប៉ះពាល់ដល់ការបើកសោទូរស័ព្ទ ក៏អាចមើល notification បានងាយស្រួល។ ២) Widgets

download (1)

កម្មវិធីមួយចំនួន នឹងត្រូវបន្ថែមមុខងារមានអត្ថប្រយោជន៍ជាងមុន ហើយអ្នកក៏មិនចាំបាច់បើកចូលទៅកម្មវិធីឡើយ ដោយក្រុមហ៊ុនបានបន្ថែម widgets នៅលើ iOS 10 ងាយស្រួលដំណើរការបានយ៉ាងរហ័ស ទោះបីអេក្រង់ស្មាតហ្វូនត្រូវបានចាក់សោក៏ដោយ។ Widgets ក៏នឹងអាចឱ្យអ្នកមើលអំពីពេលវេលាណាត់ជួបផ្សេងៗ ព័ត៌មានពីអាកាសធាតុ និងសូម្បីតែឆែកមើលពិន្ទុះនៃការប្រកួតកីឡាក៏បានដោយប្រើ 3D Touch នៅលើ Sport app ដូចជា ESPN ជាដើម។ ៣) អាចលុបកម្មវិធីជាប់ម៉ាស៊ីនបាន (Delete default apps) ប្រហែលមានលោកអ្នកមួយចំនួន ធ្លាប់គិតចង់លុបកម្មវិធីដែលមានមកស្រាប់នៅលើ iPhone/iPad ដោយយល់ថា ទុកក៏មិនប្រើដដែល។ ចំណែកនៅលើ iOS 10 លោកអ្នកនឹងអាចលុបបាននូវកម្មវិធីជាប់ម៉ាស៊ីនស្រាប់ដូចជា Stocks និង Mail ជាដើម។ ៤) Emoji tab

100590162-tap-to-replace-xlarge_trans++DGzgDyQhQusxl972-IFqFW24dU_YFKvc0zvFD3324UM

នៅពេលអ្នកវាយបញ្ចូលឃ្លា ហើយនៅពេលចុចចូល emoji keyboard នោះកម្មវិធី Message នឹងធ្វើការ highlight ពាក្យដែលអ្នកអាចជំនួសដោយរូប emoji បាន។ ដូច្នេះ ប្រសិនបើវាយពាក្យ “basketball” ហើយវានឹងណែនាំនូវ រូប emoji ស័ក្ដិសមជាមួយប្រភេទកីឡានេះដល់អ្នក។ លក្ខណៈ នេះគឺផ្ដល់ភាពងាយស្រួលប្រើរូប emoji តាមអត្ថន័យសារអក្សរ ដោយមិនចាំបាច់ត្រូវចំណាយពេលស្វែងរក emoji ទាំងដែលអ្នកមិនស្គាល់ទីតាំង។ ៥) Voicemail transcriptions iOS 10 នឹងបញ្ចូលមុខងារនេះដើម្បីធ្វើការចម្លងការឆ្លើយតបសាររបស់អ្នកដោយស្វ័យប្រវត្តិ។ មុខងារនេះ គឺបង្កើតដោយផ្អែកលើមុខងារ visual voicemail របស់ Apple ដែលបានណែនាំចេញតាំងពី ២-៣ឆ្នាំមុន ដែលអាចឱ្យអ្នកស្ដាប់ voicemails នៅក្នុងកម្មវិធី iPhone បាន។ ៦) Apps in iMessage

download

បើប្រៀបធៀបនឹង Facebook Messenger ដែលគេនិយមប្រើ ប៉ុន្តែ iMessage ហាក់ដូចជាពុំទទួលបានការចាប់អារម្មណ៍ប្រើប្រាស់ច្រើនឡើយនៅរយៈពេល ប៉ុន្មានឆ្នាំមកនេះ ដោយសារវាពុំត្រូវបានកំណែប្រែថ្មីជាដុំកំភួនអ្វីសោះ។ ប៉ុន្តែនៅលើ iOS 10 កម្មវិធី iMessage ទទួលបានបច្ចុប្បន្នភាពធំមួយចំនួន។ នេះមានន័យថា សេវាសម្រាប់ការកុម្ម៉ង់អាហារ ទិញទំនិញ ធ្វើដំណើរ និងជាច្រើនទៀត នឹងត្រូវបានច្របាច់បញ្ចូលជាមួយកម្មវិធី iMessage។ ហើយមុខងារលេចធ្លោមួយគឺ អ្នកនឹងអាចផ្ញើប្រាក់ទៅមកបានងាយស្រួល។ ៧) Apple Music ថ្មី កម្មវិធី Apple Music ជោគជ័យ ដោយមានការនិយមប្រើច្រើន ចាប់តាំងពីចេញឱ្យប្រើកាលពីឆ្នាំមុន ដែលគិតមកដល់ពេលនេះ មានអ្នកគាំទ្រ subscribers ចំនួន ២០លាននាក់មកហើយ នៅលើសេវាកម្ម streaming នេះ។ នៅលើ iOS 10 សូហ្វ៊ែរមួយនេះ ក៏ត្រូវបានបន្ថែមលក្ខណៈពិសេសខ្លះផងដែរ ដោយមានការឌីហ្សាញថ្មីច្បាស់ស្អាតជាងមុន។ អក្សរមានលក្ខណៈច្បាស់ ស្រួលអាន ហើយមានរចនាសម្ព័ន្ធងាយស្វែងរកចម្រៀងថ្មីៗ។ ៨) Siri សម្រាប់ Developers

100589792-newsiri-tech-xlarge_trans++jJeHvIwLm2xPr27m7LF8mTWU-KwRaHvlaJXY1texVLQ

Siri ជាមុខងារឆ្លើយឆ្លងពាក្យសម្ដីផ្ទាល់មាត់របស់អ្នកប្រើ ដែលត្រូវបានក្រុមហ៊ុន Apple បំពាក់លើផលិតផល iDevice របស់ពេល ៥ឆ្នាំមកហើយ គឺមានវ័យចំណាស់គួរសម បើប្រៀបធៀបសេវាកម្ម Alexa របស់ Amazon ដែលនៅក្មេងខ្ចីជាង។ ដូច្នេះហើយ Apple បានបើកទូលាយដល់ Developer ដើម្បីឱ្យពួកគេអាចយកទៅអភិវឌ្ឍ ជាលក្ខណៈ third party បាន។ ជាក់ស្ដែងគេអាចបន្ថែមលក្ខណៈពិសេសដូចជា ឱ្យ Siri ផ្ញើ WhatsApp ឬសេវាកម្ម Uber និងសេវាកម្មជាច្រើនទៀតក៏បាន។ ៩) Better Maps Apple Maps គឺជារូបមួយគួរអស់សំណើចដែរ នៅពេលវាត្រូវបានដាក់ឱ្យប្រើលើកដំបូង ដោយសារសមត្ថភាពបំពេញមុខងារនៅមានកម្រិត និងមានលក្ខណៈខុសឆ្គងមួយចំនួន។ យ៉ាងណា ពេលនេះ ក្រុមហ៊ុនបានកែលំអច្រើន និងបន្ថែមមុខងារមួយចំនួនដូចជា public transport ជាដើម។ ក្នុង iOS 10 កម្មវិធី Maps នឹងមានការឌីហ្សាញរូបរាងថ្មី អមដោយប៊ូតុងធំៗស្រួលមើលដល់អ្នកប្រើប្រាស់។ ១០) Photo Memories

proxy

កម្មវិធីដូចជា Timehop បានទទួលប្រជាប្រិយភាពគួរសម ប៉ុន្តែមិនអាចភ្ជាប់ទៅកាន់ photo library បានឡើយ។ នៅក្នុង iOS 10 ក្រុមហ៊ុន Apple បានចេញមុខងារ “Memories” ដែលអាចច្របាច់បញ្ចូលគ្នាដូចជា វីដេអូ រូបថត នៅកន្លែងតែមួយ មិនថា ជារូបថតដើរលេង ឬរូបថតរៀបអាពាហ៍ពិពាហ៍នោះឡើយ។ វាក៏អាចឱ្យគេបង្កើតកម្រងរូបថតស្របទៅតាមទីតាំង មនុស្ស និងពិធីផងដែរ៕
X
5s