Microsoft ទិញ​បណ្ដាញ​សង្គម LinkedIn តម្លៃ ២៦,២ពាន់​លាន​ដុល្លារ​អាមេរិក​រំពឹង​នឹង​ចប់​សព្វ​គ្រប់​នៅ​ចុង​ឆ្នាំ២០១៦​



ក្រុមហ៊ុន Microsoft ថ្មីៗនេះបានប្រកាសឱ្យដឹងជាសាធារណៈ នូវឆន្ទៈចង់ទិញយកក្រុមហ៊ុនបណ្ដាញសង្គមការងារ LinkedIn ក្នុងចំនួនទឹកប្រាក់ ២៦,២ពាន់លានដុល្លារអាមេរិក។ ប្រសិនកិច្ចព្រមព្រៀងទិញលក់ធ្វើឡើងបានជោគជ័យមែននោះ វានឹងក្លាយជាកិច្ចព្រមព្រៀងធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Microsoft ដែលមានអាយុកាល ៤១ឆ្នាំមកនេះ។ https://youtu.be/-89PWn0QaaY ប្រសិនការទទួលបានក្រុមហ៊ុនបណ្ដាញសង្គមមានប្រជាប្រិយ LinkedIn នេះបានសម្រេចមែន នោះវាគឺក្លាយជាសម័យកាលមាសរបស់ Microsoft នៅក្នុងប្រវត្តិសាស្ត្រនៃវិស័យបច្ចេកវិទ្យា ស្ថិតក្រោមការដឹកនាំរបស់នាយកប្រតិបត្តិលោក Satya Nadella ដែលបានផ្លាស់ប្ដូរក្រុមហ៊ុនពីសម័យកាលមួយទៅមួយបន្ទាប់ពីមេចាស់លោក Bill Gates និងលោក Steve Ballmer។

download

LinkedIn គឺជាបណ្ដាញសង្គមអនឡាញដែលត្រូវបានប្រើក្នុងលក្ខខ័ណ្ឌវិជ្ជាជីវៈការងារ ហើយត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០០២ មានលោក Jeff Weiner ជានាយកប្រតិបត្តិ។ LinkedIn មានស្នាក់ការនៅតំបន់ Moutain View រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ បច្ចុប្បន្ន LinkedIn មានអ្នកប្រើជាប្រចាំប្រមាណ ១០៦លានអ្នក (គិតត្រឹមខែមីនា ឆ្នាំ២០១៦) ហើយបើសរុបចំនួនអ្នកចុះឈ្មោះប្រើវិញគឺមានច្រើនជាង ៤០០លានគណនី។ ថ្ងៃទី១៣ ខែមីថុនា ឆ្នាំ២០១៦ ក្រុមហ៊ុន Microsoft បានប្រកាសនឹងទិញយក LinkedIn ក្នុងទំហំទឹកប្រាក់ ២៦,២ពាន់លានដុល្លារអាមេរិក ហើយរំពឹងថា នឹងកិច្ចព្រមព្រៀងទិញលក់នឹងបញ្ចប់សព្វគ្រប់នៅចុងឆ្នាំ២០១៦ នេះ៕
X
5s