គន្លឹះ ១២ចំណុចដើម្បីស្ដារ MacBook ដើរយឺត ឱ្យរត់លឿនឡើងវិញ!
នៅពេលដែលលោកអ្នកទើបទិញឡេបថបថ្មីដែលជាស៊េរីក្រោយ សមត្ថភាពខ្ពស់ល្មមប្រើហើយក្ដី ប៉ុន្តែការប្រើរហូតដល់រយៈពេលមួយ កុំព្យូទ័រនឹងមានដំណើរការយឺតជាងមុន ដោយសារសមត្ថភាពផ្នែក hardware ចុះអន់ថយជាងមុន។ ក្នុងនោះផ្នែកសូហ្វវ៊ែរក៏ជាកត្តាធ្វើឱ្យកុំព្យូទ័រដើរយឺតជាងមុនផងដែរ។ ដូច្នេះលោកអ្នកត្រូវចេះតិចនិក និងវិធីសាស្ត្រក្នុងការសម្អាត ធ្វើឱ្យដំណើរការរបស់វា ប្រសើរជាងមុន។ មកអនុវត្តិគន្លឹះ ១២ចំណុចខាងក្រោមជាមួយ BizKhmer ទាំងអស់គ្នា ដើម្បីបង្កើតល្បឿនម៉ាស៊ីន Mac របស់អ្នកឡើងវិញ៖
១) កាត់បន្ថយចំនួនកម្មវិធី ដែលបើកដំណើរការស្វ័យប្រវត្តិនៅដំណាក់កាលបើកកុំព្យូព័រ (boot up)៖
ចូលទៅ System Preference → Users and Groups → Login Items នៅក្នុងបញ្ជី អ្នកនឹងឃើញ items ដែលចាប់ផ្ដើម (start up) នៅលើកុំព្យូទ័ររបស់អ្នក។ សូមចុចរើស (check) នៅក្នុងប្រអប់ស្ថិតនៅពីមុខកម្មវិធី រួចហើយចុចលើប៊ូតុងសញ្ញាដក (-)។
២) ឆែកមើលបច្ចុប្បន្នភាពផ្នែកសូហ្វវ៊ែរ (software updates)៖
ចុចលើរូបឡូហ្គោ Apple រួចរើសយក App Store … ពីម៉ឺនុយធ្លាក់ចុះ (drop-down menu) ភាគច្រើន Mac ប្រហែលបង្ហាញសាររំលឹកជាញឹកញាប់នៅលើ desktop ដោយសារកុំព្យូទ័របានរកឃើញកញ្ចប់បច្ចុប្បន្នភាពថ្មីបន្ថែម។
៣) សាកល្បង restart កុំព្យូទ័រ៖
បើយឺតខ្លាំង នៅក្រោយពេលដែលអ្នកបើកដំណើរមួយអំឡុងពេល វាកម្មវិធីកុំព្យូទ័រជាមូលហេតុ។ ដូច្នេះការ restart ក៏អាចជួយដោះស្រាយបានមួយផ្នែកដែរ ដោយចុចលើរូបឡូហ្គោ Apple ហើយចុចលើ Restart ...។
៤) បិទចោលនូវតាប (tab) ដែលមិនប្រើនៅលើកម្មវិធី browser (Safari,...)៖
ការបើកតាបច្រើននៅលើកម្មវិធី browser គឺស៊ីមេម៉ូរីឬដែលគេហៅថារ៉ាម/រ៉េម (RAM)។ ដូច្នេះបើមិនចាំបាច់គួរបិទ (close) តាបខ្លះចោល ដោយការចុចលើសញ្ញាខ្វែង (x) នៅផ្នែកចុងខាងស្ដាំនៃតាប (tab)។
៥) បិទចោលកម្មវិធី (app) ឱ្យបានរហ័ស៖
Apple មាន shortcuts ក្ដារចុច ផ្ដល់ឱ្យអ្នកប្រើងាយស្រួលចាកចេញ (exit) ពី app បានរហ័ស ដោយចុចជាប់ (holding) លើពាក្យបញ្ជា (command), control និងប៊ូតុង media-eject នោះនឹងចាក់ចេញ (quit) ពីរាល់កម្មវិធី ហើយ restart កុំព្យូទ័រ (ត្រូវច្បាស់ថា កិច្ចការទាំងឡាយត្រូវបាន save ជាមុន)។
៦) រៀបចំ desktop របស់អ្នក៖
យោងតាមគេហទំព័រ Digital Trends ឱ្យដឹងថាការមិនចេះរៀបចំ Desktop ពោលគឺចេះតែ copy ឯកសារ (item ឬ icon ផ្សេងៗមកទុក) នៅលើ OS X ក៏ធ្វើឱ្យស៊ី RAM មួយចំណែកដែរ។ ដូច្នេះគួរកាត់បន្ថយ ឬយកទៅទុកក្នុង hard drive ប្រសើរជាង។
៧) ប្រើ Activity Monitor ដើម្បីមើលដឹងថា មានកម្មវិធី ឬ service អ្វីខ្លះកំពុងដំណើរការនៅ background៖
ប្រើ Activity Monitor នៅលើ Mac អាចឱ្យអ្នកមើលដឹងថា តើមានអ្វីខ្លះកំពុងដំណើរការ (run) នៅលើ background (ដំណើរការស្ងាត់ៗ)។ បន្ទាប់ពីបានដឹង អ្នកអាចធ្វើការបិទ (end) ដំណើរការ (process) ដែលមិនចាំបាច់។
៨) សម្អាត (clean) hard drive របស់អ្នក៖
ការលុប វីដេអូ រូបថត podcasts, តន្ត្រី និងឯកសារចាស់ៗដទៃទៀត ក៏អាចជួយដល់ដំណើរការកុំព្យូទ័រលឿនជាងមុនមួយកម្រិតដែរ។
៩) លុប (delete) កម្មវិធីដែលមិនប្រើ៖
ប្រសិន ហ្គេម ឬកម្មវិធីដែលអ្នកបានទាញយកហើយ តែមិនលេង ឬមិនចាំបាច់ប្រើ អ្នកគួរតែលុបចោលវិញ ដើម្បីសម្រួលដល់ល្បឿនកុំព្យូទ័រ។
១០) បិទ (disable) នូវស្ទីល visual effects ខ្លះដែលមិនចាំបាច់៖
ស្ទីល visual effect នៅលើ Mac អាចធ្វើឱ្យម៉ាស៊ីនដើរយឺតបាន ប្រសិនកុំព្យូទ័រស៊េរីទាប។ មានវិធីមួយចំនួន អ្នកអាចបិទ (turn off) ហើយបង្កើនល្បឿនកុំព្យួទ័រមួយកម្រិត។ ដើម្បីលុប សូមចូលទៅ System Preference → Dock។ បន្ទាប់មកប្ដូរពី Genie effect ទៅរើសយក Scanle effect វិញ។ Scale effect animation គឺមិនធ្វើឱ្យកុំព្យូទ័ររងទម្ងន់ខ្លាំងដូចជា Genie effect ជាហេតុសម្រួលដល់ដំណើរការរបស់កុំព្យូទ័រ Mac មួយផ្នែកដែរ។
១១) សម្អាត (clear) នូវ browser cache៖
សូមចុចលើរូបសញ្ញារបារ៣ (ដូចរូប) រួចចុចយក History and Recent Tabsដើម្បីសម្អាត cache របស់កម្មវិធី browser។
១២) ឱ្យច្បាស់ថា អ្នកមិនកំពុងដំណើរការ extensions ឬ plugins ច្រើននៅលើកម្មវិធី broswer៖
ពេលខ្លះ អ្នកអាចធ្វើឱ្យកុំព្យូទ័ររបស់អ្នកដើរលឿនជាងមុនដោយគ្រាន់តែលុប (uninstall) នូវ extensions ចាស់ៗដែលមិនត្រូវការប្រើ។
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ businessinsider