មុខងារ​ពិសេស​អាថ៌កំបាំង​ចំនួន៥ មាន​នៅ​លើ​កំពូល​ស្មាតហ្វូន RAM 6GB ម៉ូដែល OnePlus 3​



ស្មាតហ្វូន RAM យក្ស OnePlus 3 ដែលមានទំហំ 6GB ទើបត្រូវបានប្រកាសអមដោយសមត្ថភាពខ្ពស់ ព្រមទាំងមុខងារពិសេសៗ។ ក្នុងនោះ ស្មាតហ្វូនក្រុមហ៊ុនចិននេះត្រូវបានបំពាក់មកជាមួយអង្គប្រតិបត្តិ Snapdragon 820 និងមានអង្គចងចាំ (មេម៉ូរីម៉ាស៊ីន) ទំហំ 64GB ដែលមានតម្លៃត្រឹមតែ ៤០០ដុល្លារប៉ុណ្ណោះ។ https://youtu.be/xeiD1JepSfM ទន្ទឹមការប្រកាសលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូន RAM 6GB នេះ ក៏នៅមានមុខងារអាថ៌កំបាំងមួយចំនួនប្រហែលលោកអ្នកមិនទាល់ស្វែងយល់អស់នៅឡើយ។ ដូច្នេះខាងក្រោមនេះ គឺជាមុខងារពិសេសចំនួន ៥ នៅលើ OnePlus 3៖ ១) បំពាក់ shorcut ងាយស្រួលបើកកាមេរ៉ាបានយ៉ាងរហ័ស

1

ដោយចុចពីរដង ឬ double tap លើប៊ូតុង Home ឬចុចពីរដងលើសោ Lock (Lock key) នោះអ្នកនឹងអាចបើកកាមេរ៉ាបានយ៉ាងរហ័ស ទោះបីកំពុងស្ថិតក្នុងម៉ឺនុយណាមួយ ឬកំពុងជាប់សោក៏ដោយ។ តាមរយៈនេះ អ្នកនឹងងាយស្រួល មិនបាច់ខ្លាច សកម្មភាព ឬទេសភាពល្អៗចំពោះមុខ កន្លងហួសទៅឡើយ ព្រោះអ្នកអាចបើកកាមេរ៉ាតាមផ្លូវកាត់នេះបាន។ ២) ចុចជ្រើសយកទំហំអេក្រង់ផ្សេងគ្នាសម្រាប់បង្ហាញលើ Home Screen របស់អ្នក

2

អ្នកអាចប្ដូរទម្រង់នៃការបង្ហាញកម្មវិធី (app) ជាក្រឡាចត្រង្គ (grid) ដែលមាន ៣ជួរឈរ, ទំហំ icon ៤ជួរឈរ ឬទំហំ ៥ជួរឈរ អាស្រ័យតាមការចង់បាន និងងាយស្រួលមើលរបស់អ្នកផ្ទាល់។ ៣) បក់ដៃលើអេក្រង់ដើម្បីមើលសារជូនដំណឹង (notification) និងនាឡិកា (Clock)

3

មុខងារនេះ អាចឱ្យអ្នកប្រើកាយវិការសម្រាប់បញ្ជាមុខងារ OnePlus 3 បាន។ គេក៏អាចកំណត់នៅពេលអ្នកបក់ដៃលើអេក្រង់ នោះអេក្រង់នឹងភ្លឺឡើង។ ឬអ្នកអាចកំណត់ឱ្យអេក្រង់ភ្លឺ ដោយបង្ហាញម៉ោង និងសារជូនដំណឹងក៏បាន។ ៤) ចុចពីដងលើអេក្រង់ដើម្បីដាស់ទូរស័ព្ទ

4

ដូចគ្នានឹងស្មាតហ្វូន LG ដែរ ដោយ OnePlus 3 នេះអាចឱ្យអ្នកចុចទះលើអេក្រង់ពីរដងដើម្បីដាស់ទូរស័ព្ទឡើង។ ៥) កំណត់ key ដើម្បី

5

អ្នកប្រហែលជាបានឃើញរួចហើយនូវប៊ូតុង Home ចំកណ្ដាលផ្នែកខាងក្រោម ដែលវាបង្កប់ដោយមុខងារស្កេនក្រយៅដៃ។ ត្រឹមត្រូវហើយ ប៉ុន្តែវាពុំមានជា Key ទេ តែវាជាតំបន់ប្រើដោយ touch ហើយអ្នកមិនអាចចុច (click) វាបានទេ។ ប៉ុន្តែតើអ្នកដឹងទេថា មានការកំណត់ការបញ្ជាអាថ៌កំបាំង ២យ៉ាង នៅលើប៊ូតុង Home នោះបាន? ជាការពិត អ្នកអាចកំណត់បាន ដែលផ្នែកខាងស្ដាំ អ្នកអាចកំណត់ប្រើជា key ត្រឡប់ (back key) ហើយផ្នែកឆ្វេង សម្រាប់បើកមុខងារ multitasking ឬមុខងារផ្សេងទៀតក៏បាន។ អ្នកថែមទាំងអាចជ្រើសរើសសម្រាប់ធ្វើជាប៊ូតុង touch ដើម្បីបើកភ្លើងអេក្រង់ ឬបិទចោលមិនប្រើអ្វីទាំងអស់ក៏បាន៕
X
5s