Apple ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​បាន​តែ Remove ​កម្មវិធី iOS 10 ដែល​ជាប់​នឹង​ម៉ាស៊ីន តែ​មិន​មែន​ Delete នោះ​ទេ​



ក្រុមហ៊ុន Apple បានអះអាងថា នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការដកចេញកម្មវិធីដែលមានមកជាមួយ iOS 10 ប៉ុន្តែមិនអនុញ្ញាតឱ្យលុបចេញបាត់ពីម៉ាស៊ីននោះឡើយ។ តាមការបញ្ជាក់នៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុន Apple ឱ្យដឹងថា អ្នកមិនអាចលុប (delete) ប្រភេទកម្មវិធីជាប់នឹងម៉ាស៊ីន (stock app) នៅលើ iOS 10 បានឡើយ គឺបានត្រឹមតែដកចេញ (remove) ពួកវាពី Home Screen ប៉ុណ្ណោះ។

download

នៅពេលអ្នកលុប (delete) កម្មវិធី Stock app នៅលើ iOS 10 វានឹងបាត់ការកំណត់រូបសណ្ឋាន និងកម្ចាត់ចេញនូវទិន្នន័យដែលពាក់ព័ន្ធ។ ទោះជាយ៉ាងណាឯកសារប្រភេទ binary file របស់វានៅតែបន្សល់នៅក្នុងប្រព័ន្ធ ទោះបីអ្នកមិនឃើញរូប icon របស់កម្មវិធីតទៅទៀតក៏ដោយ។ នេះបើតាមការបញ្ជាក់ពីវិស្វករសូហ្វ៊ែរជាន់ខ្ពស់របស់ក្រុមហ៊ុនលោក John Gruber។ ក្រុមហ៊ុន Apple បានចង្អុលប្រាប់ថា កម្មវិធីដែលមានមកស្រាប់នៅលើម៉ាស៊ីន គឺ ប្រើប្រាស់មេម៉ូរីតិចមិនដល់ 150MB នោះទេ ហើយវាមិនត្រូវការទំហំផ្ទុកដ៏ធំដែលនាំឱ្យខាតមេម៉ូរីនៅលើ iPhone/iPad របស់អ្នកឡើយ។ អ្នកនឹងត្រូវការទាញយកមកវិញ (redownload) កម្មវិធីទាំងនោះ ពី App Store ដែលមាននៅលើកម្មវិធី iTunes ប្រសិនជាអ្នកប្ដូរចិត្ត ចង់ប្រើប្រាស់ឡើងវិញ។ ក្រុមហ៊ុន Apple ថែមទាំងបានលើកឡើង អំពីលក្ខណៈ ស្មគស្មាញនៃការដកចេញកម្មវិធីមួយចំនួនចេញពី iOS។ ឧទាហរណ៍ ប្រសិនអ្នកព្យាយាមចង់ដកចេញកម្មវិធី Watch ខណៈអ្នកកំពុងភ្ជាប់ (pair) ជាមួយនាឡិកា នោះ iOS នឹងតម្រូវឱ្យអ្នកផ្ដាច់ពីនាឡិកា (unpair) ជាមុនសិន។ អ្នកមិនអាចប្រើប្រាស់កម្មវិធី Music ជាមួយ CarPlay បានទេ ប្រសិនបើអ្នកដកវាចេញ ហើយសារជូនដំណឹងនៃកម្មវិធី Stock និង Weather នឹងមិនបង្ហាញជូនលោកអ្នកតទៅទៀតទេ ប្រសិនបើអ្នកដកវាចេញពី iOS នោះ។ ទោះជាយ៉ាងណា កម្មវិធីដែលជាប់នឹងម៉ាស៊ីនស្រាប់មួយចំនួន នៅតែមិនអាចឱ្យអ្នកលុបចេញបានដូចជា៖ Activity, App Store, Camera, Clock, Health, Messages, Phone, Photos, Safari, Settings និង Wallet ជាដើម៕
X
5s