LG ​បញ្ចេញ​អាវុធ​សម្ងាត់​ម្ដង ៤ម៉ូដែល​ទុក​ប្រជែង​ទីផ្សារ​ស្មាតហ្វូន​ដ៏​ក្ដៅ​គគុក​ខណៈ OnePlus 3 ដែល​មាន RAM 6GB ទើប​បង្ហាញ​ខ្លួន​



ក្រុមហ៊ុន LG កំពុងសម្រុកបុកយកចំណែកទីផ្សារ ខណៈការប្រកួតប្រជែងទីផ្សារស្មាតហ្វូនសកលកំពុងឡើងកម្ដៅ។ ក្រុមហ៊ុន LG បានបញ្ចេញសមិទ្ធផលដែលជាស្មាតហ្វូនស៊េរីថ្មីម្ដង ៤ម៉ូដែលអមដោយលក្ខណៈសម្បត្តិខ្ពស់ និងមធ្យមចម្រុះគ្នា ដើម្បីទាញប្រជាប្រិយភាពផលិតផលរបស់ខ្លួន។ ស្មាតហ្វូនទាំងបួនរួមមាន ម៉ូដែល LG X Power, X Mach, X Style និង X Max ខណៈ ដែលលក្ខណៈសម្បត្តិពុំទាន់ត្រូវក្រុមហ៊ុនលាតត្រដាងឱ្យដឹងទាំងស្រុងនៅឡើយ។

downloaddownload (1)

ជាដំបូងយើងសូមលើកយកពីលក្ខណៈសម្បត្តិខ្លះៗនៅលើ LG X Power មកបង្ហាញ ដែលស្មាតហ្វូនថ្មីនេះ បានភ្ជាប់មកជាមួយថាមពលថ្ម 4100mAh កម្រាស់ ៧,៩ម៉ែត្រ, មានបច្ចេកវិទ្យាសាកថ្មឆាប់ពេញ (PE+) ដែលអាចសាក X Power លឿនជាងការសាកថ្មទូរស័ព្ទធម្មតាដល់ទៅ២ដង ងាយស្រួលប្រើប្រាស់នៅពេលមានការងារមមាញឹកច្រើនត្រូវចេញទៅក្រៅ។ ស្មាតហ្វូន X Power មានអេក្រង់ទំហំ ៥,៣អ៊ីញ ខណៈដែល X Style មានអេក្រង់ ៥អ៊ីញ ត្រូវបានឌីហ្សាញរូបរាងស្លីមស្អាត និងមានតម្លៃធូរថ្លៃ។ ងាកមើលលក្ខណៈសម្បត្តិស្មាតហ្វូន X Mach វិញគឺបានភ្ជាប់មកជាមួយប្រព័ន្ធបណ្ដាញស្តង់ដារ LTE Cat. 9 3CA សម្រាប់បញ្ជូនទិន្នន័យ ហើយត្រូវបានបំពាក់ដោយអង្គប្រតិបត្តិល្បឿន 1.8GHz។ ស្មាតហ្វូននេះ ត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ QHD IPS Quantum ទំហំ ៥,៥អ៊ីញកម្រិត 1440x2560px ដែលអាចបង្ហាញរូបបានច្បាស់ល្អ និងងាយស្រួលសម្លឹងអេក្រង់នៅទីងងឹត និងមានកាមេរ៉ាទំហំ 1.55μm pixels ដូចទំហំកាមេរ៉ា UltraPixel របស់ HTC 10 ដែរ។ ចំណែក LG X Max វិញ ទំហំអេក្រង់របស់វាស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ តែវាអាចមានទំហំជាងអេក្រង់ X Power និង X Style៕
X
5s