IBM និង Local Motor ទើប​​សម្រេច​ដាក់​ឱ្យ​ដំណើរការ​ឡាន​ក្រុង​បើក​បរ​ស្វ័យប្រវត្តិ​ Olli នៅ​ក្រុង​វ៉ាស៊ីងតោន​​



រថយន្តក្រុងគ្មានមនុស្សបើកមានឈ្មោះ Olli នឹងត្រូវដាក់ឱ្យដំណើរការដឹកអ្នកដំណើរនៅក្នុងទីក្រុងវ៉ាស៊ីងតោនឌីស៊ី ចាប់ពីថ្ងៃនេះហើយ។ រថយន្តបើកបរស្វ័យប្រវត្តិនេះ គឺជាសមិទ្ធផលរួមគ្នារវាង ក្រុមហ៊ុន Local Motors ជាអ្នកអភិវឌ្ឍផ្នែករូប និងក្រុមហ៊ុន IBM ជាអ្នកផ្គត់ផ្គង់ប្រព័ន្ធសូហ្វ៊ែរ IBM Watson។ Local Motor ថែមទាំងមានគម្រោងដាក់លក់រថយន្តដែលផលិតចេញពីម៉ាស៊ីនព្រីន 3D នៅក្នុងឆ្នាំ២០១៦ នេះផងដែរ។

download

ឡានក្រុង Olli នេះត្រូវបានឌីហ្សាញឡើងបង្កប់ដោយប្រព័ន្ធបើកបរស្វ័យប្រវត្តិ អាចជិះបានគ្នា ១២នាក់ ហើយវាដំណើរការប្រព័ន្ធសូហ្វ៊ែរ Watson របស់ក្រុមហ៊ុន IMB ដើម្បីដំណើរការមុខងារផ្សេងៗរបស់រថយន្តដើរដោយថាមពលអគ្គិសនីបាន។ តាមរយៈប្រព័ន្ធសូហ្វ៊ែរនេះ គេអាចប្រើពាក្យបញ្ជា ដើម្បីប្រាប់ពីគោលដៅ ឱ្យរថយន្ត Olli ជូនដំណើរអ្នកបានយ៉ាងងាយស្រួល។ ឧទាហរណ៍គេអាចប្រើពាក្យបញ្ជាជាភាសាអង់គ្លេស «I'd like to go to [workplace.]» ជាដើម។ យើងក៏សួររថយន្តបញ្ជាក់ តើយើងដល់គោលដៅហើយឬនៅដោយឃ្លា «Are we there yet?»

hss-storage-midas-1cae1600f4502a94cc06ec13523c0189-203962629-2

hss-storage-midas-d030b0550ef04a76ed61428295687e2b-203962633-2

hss-storage-midas-2e6e38c422381d9af84246703647ee6f-203962638-2

local-motors-olli-shuttle-4-2

រថយន្តក្រុងទំនើបនេះ ត្រូវគេរាយការណ៍ថា នឹងបន្តពង្រីកដាក់ឱ្យដំណើរការនៅតាមបណ្ដាទីក្រុងផ្សេងៗទៀត ដូចជា Miami និង Las Vegas ជាដើមនៅចុងឆ្នាំ២០១៦ នេះ។ ក្រុមហ៊ុន Local Motor ថែមទាំងបានធ្វើតេស្តរថយន្តក្រុងនេះទៅតាមដងផ្លូវក្រៅពីអាមេរិករួចហើយ ដូចជាទីក្រុង Berlin, Copenhagen និង Canberra ជាដើម៕
X
5s