ទាំងនេះ​ជា​​លក្ខណៈ​សម្បត្តិ​សំខាន់ៗ​ដែល​គេ​រំពឹង​នឹង​មាន​នៅ​លើ Galaxy Note 7 / Note 7 Edge​



ស្មាតហ្វូន កូនកាត់ថេប្លេត Galaxy Note 5 របស់ Samsung ទទួលបានការគាំទ្រច្រើនក្នុងចំណោមផេប្លេតអេក្រង់ធំនាពេលបច្ចុប្បន្ន។ ហើយនៅឆ្នាំនេះ ក្រុមហ៊ុន Samsung ក៏ត្រៀមខ្លួននឹងប្រកាសចេញ Note ជំនាន់ថ្មីជាបន្តទៀត ដើម្បីសម្រួចទីផ្សារផេប្លេតខ្លួន។ ឈ្មោះ Note ជំនាន់ថ្មីតាមពិតគួរតែជា Note 6 ប៉ុន្តែបើតាមរបាយការណ៍ឱ្យដឹងថា ឆ្នាំនេះក្រុមហ៊ុននឹងសម្ពោធ Note 7 ជំនួស Note 6។ ខណៈមានចចាមអារ៉ាមជាច្រើនជុំវិញលក្ខណៈសម្បត្តិ Galaxy Note 7 នោះ ពេលនេះគេហទំព័រ phonearena បានចងក្រងចំណុចសំខាន់ៗដែលអាចបំពាក់នៅលើ Note ជំនាន់ទី៦ នេះ៖

note7-edg

-ការឌីហ្សាញ Note 7៖ គេពុំទាន់ហ៊ានអះអាងអំពីរចនាបថ Note 7 នៅឡើយ ប៉ុន្តែត្រូវគេរំពឹងថា Note ជំនាន់ថ្មីនេះ នឹងរឹតតែមានការឌីហ្សាញល្អជាង Note 5 ខណៈដែល Note 7 edge នឹងមានអេក្រង់កោង ស្ថិតក្នុងទម្រង់ដូចនៅលើ Galaxy S7 edge។ វានឹងបំពាក់បច្ចេកវិទ្យាមិនជ្រាបទឹក IP68 ហើយអាចមានរន្ធដោតមេម៉ូរី microSD។ ចំណែកមុខងារស្កេនប្រស្រីភ្នែក (iris scanner) និងរន្ធ USB Type-C ក៏ត្រូវគេរំពឹងផងដែរ។ -Hardware៖ អាចនឹងបំពាក់ឈីប Qualcomm Snapdragon 823 ដែលអាចធ្វើឱ្យកម្រាស់របស់វាក្រាស់ជាងមុនបន្តិច

Samsung-Galaxy-Note-6-render

3

-អេក្រង់៖ ទំហំ ៥,៨អ៊ីញ Quad HD Super AMOLED -កាមេរ៉ា៖ ទំហំ 12MP f/1.7 ហើយអាចមានកាមេរ៉ាភ្លោះនៅខាងក្រោយ -កាលបរិច្ឆេទប្រកាស៖ Note 7/ Note 7 edge អាចនឹងត្រូវក្រុមហ៊ុន Samsung ប្រកាសផ្លូវការនៅថ្ងៃទី២ ខែសីហា ខាងមុខ ហើយប្រហែលនឹងមានលក់លើទីផ្សារនៅចុងខែសីហាដដែល។ នៅដំណាក់កាលផលិតដំបូង គឺមានចំនួន ៥លានគ្រឿង សម្រាប់បំពេញតម្រូវការទីផ្សារ។ -ប៊ិច S-Pen នឹងត្រូវបានអភិវឌ្ឍរឹតតែទំនើបជាងមុន អាចបត់បាន  
X
5s