ព័ត៌មានចុងក្រោយនេះ អះអាងថា កំពូលទូរស័ព្ទ iPhone 7 នឹងអាចប្រើស៊ីម២!
ទូរស័ព្ទ iPhone 7 និង iPhone 7 Plus នឹងត្រូវក្រុមហ៊ុន Apple សម្ពោធផ្លូវការនៅអំឡុងខែកញ្ញាខាងមុខ ហើយបើតាមរបាយការណ៍ថ្មីចុងក្រោយនេះ អះអាងឱ្យដឹងថាកំពូលទូរស័ព្ទទាំងពីរម៉ូដែលនឹងអាចប្រើស៊ីមកាតបាន២។
ទូរស័ព្ទ iPhone ដែលចរាចរលើទីផ្សារបច្ចុប្បន្នគឺអាចប្រើបានត្រឹមតែស៊ីម១ ប៉ុណ្ណោះ។ យើងធ្លាប់ឮចចាមអារ៉ាមកន្លងមកថា iPhone ជំនាន់ថ្មី នឹងត្រូវដករន្ធកាស ៣,៥មិល្លីម៉ែត្រចេញ ហើយប្រើរន្ធ Lightning សម្រាប់ប្រព័ន្ធសំឡេង (Audio)។
បើតាមរូបដែលបានទម្លាយដោយក្រុមហ៊ុនជួសជុលស្មាតហ្វូនឈ្មោះ Rock Fix មានមូលដ្ឋាននៅចិន បានបង្ហាញឱ្យឃើញរន្ធ Lightning នៅតែបំពាក់នៅលើ iPhone 7 ហើយរន្ធកាស 3.5mm នៅតែរក្សាដដែល។ ចំណែក iPhone 7 Plus ត្រូវគេអះអាងទៀតថា នឹងពុំទាន់បំពាក់កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ ដូចចចាមអារ៉ាមកន្លងមកនោះទេ គឺដោយសារជួបបញ្ហាបច្ចេកទេសនៅពេលផលិត។