គូ​ប្រជែង MacBook និង Surface ដែល​ជា​ Huawei MateBook ​​ត្រៀម​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ក្នុង​តម្លៃ ៦៩៩ដុល្លារ​



ក្រុមហ៊ុន Huawei បានផលិតចេញកុំព្យូទ័រប្រភេទ 2-in-1 ដែលជាអាវុធទុកសម្រាប់ប្រកួតប្រជែងនឹងថេប្លេត Microsoft Surface និង Apple iPad Pro។ ថេប្លេតកូនកាត់កុំព្យូទ័រដែលមានម៉ូដែល MateBook នេះនឹងមានលក់លើទីផ្សារអាមេរិកថ្ងៃទី១១ ខែកក្កដាខាងមុខ ក្នុងតម្លៃ ៧០០ដុល្លារអាមេរិក។

huawei-anuncia-el-matebook-una-respuesta-low-cost-a-la-surface-y-el-ipad-pro

ក្រុមហ៊ុនទូរស័ព្ទចិន Huawei បានប្រកាសចេញ MateBook នេះកាលពីក្នុងព្រឹត្តិការណ៍ MWC 2016 អមមកជាមួយលក្ខណៈ សម្បត្តិពិសេសៗ ក្នុងនោះវាមានកម្រាស់ស្ដើងត្រឹមតែ ៦,៩មិល្លីម៉ែត្រប៉ុណ្ណោះ។ MateBook មានអេក្រង់ទំហំ ១២អ៊ីញប្រភេទ IPS TFT LCD កម្រិត 2560x14490px ហើយត្រូវបានបំពាក់ដោយអង្គប្រតិបត្តិ Intel ជំនាន់ទី៦ គឺ Core M។វាមាន RAM ប្រភេទ LPDDR3 ទំហំ 8GB ហើយមានអង្គផ្ទុកទិន្នន័យ ៣ទំហំផ្សេងគ្នាគឺ 128GB, 256GB ឬ 512GB។

103404518-Huawei_Mate_Book.1910x1000

កុំព្យូទ័រប្រភេទ 2-in-1 នេះមានទម្ងន់ស្រាលត្រឹមតែ ៦៤០ក្រាមប៉ុណ្ណោះ ហើយភ្ជាប់ដោយរន្ធ USB 3.0 Type-C, បំពាក់ដោយ speaker មួយគូ មានកាមេរ៉ាមុខទំហំ 5MP ហើយមានស្ដង់ដារតំណភ្ជាប់ 802.11 a/b/g/n/ac Wi-Fi និង Bluetooth 4.1។ MateBook ក៏គាទ្រនូវមុខងារ Fingerprint ផងដែរ។ កម្រិតថ្មរបស់វាគឺ ៣៣,៧វ៉ាត់ម៉ោង ដែលអាចកាន់ថ្មរយៈពេល ១០ម៉ោងក្នុងការបើកចោល (Standby)។ តម្លៃ ៦៩៩ដុល្លារគឺសម្រាប់ MateBook ដែលមានលក្ខណៈ សម្បត្តិ បំពាក់ឈីប Core M3, RAM 4GB និង SSD ទំហំ 128GB ហើយតម្លៃ ១១៩៩ដុល្លារ សម្រាប់ម៉ូដែល Core M5, RAM 8GB និង SSD ទំហំ 512GB។ ចំពោះប៊ិច MatePen នឹងត្រូវគិតថ្លៃផ្សេង គឺតម្លៃ ៥៩ដុល្លារអាមេរិក ខណៈ ដែល Portfolio Keyboard មានតម្លៃ ១២៩ដុល្លារ។ ចំណែក Dock ក៏មានតម្លៃផ្សេងគ្នាដែរ គឺ ៥៩ដុល្លារអាមេរិក៕
X
5s