៤យ៉ាងអំពី Facebook app អាចប៉ះពាល់លើទូរស័ព្ទ Android ប៉ុន្តែអ្នកប្រើភាគច្រើនមិនសូវចាប់អារម្មណ៍
ជាការពិត Facebook នាពេលបច្ចុប្បន្នគឺជាបណ្ដាញសង្គមទំនាក់ទំនងរវាងមនុស្សជុំវិញពិភពលោក ដ៏មានប្រជាប្រិយភាពបំផុត និងមានមនុស្សប្រើប្រាស់ច្រើនជាងបណ្ដាញសង្គមដទៃ។ ដោយសារតែបែបនេះ អ្នកប្រើទូរស័ព្ទ មិនថាជាស្មាតហ្វូនទំនើប ឬធុនមធ្យមគឺសុទ្ធតែបានដំឡើងប្រើ Facebook app នៅលើទូរស័ព្ទរបស់ខ្លួន ដើម្បីងាយស្រួលភ្ជាប់ទំនាក់ទំនង។ ចុះតើប្រិយមិត្តមានដឹងទេ អំពីចំណុចមួយចំនួន ដែលកម្មវិធី Facebook បង្កឡើងនៅលើស្មាតហ្វូន Android របស់អ្នក? ខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលទូរស័ព្ទរបស់អ្នកនឹងទទួលរ៉ាប់រងនៅពេលអ្នកដំឡើង Facebook ចូលទៅ៖
១) កម្មវិធី Facebook នឹងធ្វើឱ្យទូរស័ព្ទឆាប់អស់ថ្មជាងការប្រើធម្មតា