​ស្មាតហ្វូន​ចិន OnePlus 3 បំបាក់ iPhone 6s ​លើ​មុខងារ​ស្កេន​ក្រយៅដៃ Fingerprint! (វីដេអូ)​



បន្ទាប់ពីមានការបង្ហោះវីដេអូធ្វើតេស្តល្បឿនដំណើរការរបស់ស្មាតហ្វូន OnePlus 3 ប្រណាំងប្រជែងនឹង iPhone 6s រួចមក ចំណែកពេលនេះ គឺដល់វេនការប្រកួតលើមុខងារស្កេនក្រយៅដៃរវាងកំពូលស្មាតហ្វូនទាំងពីរវិញម្ដង។ សូមទស្សនាវីដេអូធ្វើតេស្តបើកសោតាមមុខងារស្កេនក្រយៅដៃនៅលើស្មាតហ្វូនទាំងពីរ OnePlus 3 និង iPhone 6s ខាងក្រោម៖ https://youtu.be/fOIfTNfdZUk បើមើលតាមលទ្ធផលធ្វើតេស្តខាងលើ បង្ហាញថា ស្មាតហ្វូនចេញថ្មីរបស់ក្រុមហ៊ុនចិន OnePlus ម៉ូដែល OnePlus 3 នេះ គឺមានមុខងារស្កេនក្រយៅដៃដំណើរការលឿនជាង iPhone 6s។ តាមការធ្វើតេស្តដោះសោទូរស័ព្ទដំណាលគ្នាជាមួយ iPhone 6s ឃើញថា ស្មាតហ្វូន OnePlus 3 មានដំណើរការបើកសោលឿនជាង iPhone 6s។ ផ្អែកតាមការអះអាងពីក្រុមហ៊ុន OnePlus ឱ្យដឹងថា ស្មាតហ្វូនរបស់ខ្លួន OnePlus 3 នេះត្រូវបានបំពាក់មុខងារស្កេនក្រយៅដៃ (fingerprint scanner) ដំណើរការលឿនបំផុងប្រៀបធៀបនឹងស្មាតហ្វូនកំពុងចរាចរលើទីផ្សារបច្ចុប្បន្ន។ ម៉ូដែល OnePlus 3 ត្រូវបានចាត់ទុកជាស្មាតហ្វូនមានលក្ខណៈសម្បត្តិខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនចិននេះ។ តាមរយៈស្មាតហ្វូនសមត្ថភាពខ្ពស់នេះ ក្រុមហ៊ុនជឿជាក់ថា នឹងអាចប្រកួតប្រជែងជាមួយស្មាតហ្វូនខ្លាំងៗរបស់បណ្ដាក្រុមហ៊ុនផ្សេងៗ។ ស្មាតហ្វូន RAM ធំរបស់ OnePlus នេះ បានបំពាក់អេក្រង់ទំហំ ៥,៥អ៊ីញកម្រិត 1920x1080px។ វាបានបំពាក់ដោយអង្គប្រតិបត្តិប្រភេទ Qualcomm Snapdragon 820, RAM 6GB, មេម៉ូរីម៉ាស៊ីនទំហំ 64GB, កាមេរ៉ាក្រោយ 16MP ហើយខាងមុខទំហំ 8MP អមដោយកម្រិតថ្ម 3000mAh និងដំណើរការដោយប្រព័ន្ធសូហ្វ៊ែរ Android 6.0 Marshmallow ដែលមាន UI ជា Oxygen OS។ ស្មាតហ្វូនទំនើបនេះ ក៏មានបច្ចេកវិទ្យាស្កេនក្រយៅដៃ សម្រាប់បង្កើនប្រព័ន្ធសុវត្ថិភាពទូរស័ព្ទដែរ។ មុខងារមួយដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅលើ OnePlus 3គឺមុខងារ Dash ដែលអាចសាកថ្មចូលយ៉ាងលឿនត្រឹមតែ ៣០នាទី គឺអាចឡើងដល់ជាង ៦០%។ ក្រុមហ៊ុន OnePlus បានចេញលក់ស្មាតហ្វូន OnePlus 3 នេះនៅលើទីផ្សារក្នុងតម្លៃប្រហែល ៣៩៩ដុល្លារអាមេរិក៕
X
5s