ដំបូន្មាន​ខ្លះៗ​សម្រាប់​អ្នក​លក់​ពី Realestate.com.kh ៖ ការ​អភិវឌ្ឍ​បញ្ជី​គុណភាព​របស់​អ្នក និង​លក់​ដាច់​លឿន​ជាង​មុន​



កាលពីមុនដើម្បីលក់ ឬជួលផ្ទះមួយ អ្នកគ្រាន់តែត្រូវជួបជាមួយនឹងអ្នកទិញ ឬបញ្ចេញ «មន្តស្នេហ៍ដាក់ភ្នាក់ងារ លក់អចលនទ្រព្យ» បន្តិច ហើយបង្ហាញផ្ទះដែលសមជាមួយនឹងតម្រូវការរបស់ពួកគាត់ជាការស្រេច។ តែពេលនេះមិនដូចពីពេលមុនទៀតទេ។ បច្ចុប្បន្ននេះ ប្រហែលជា៩០ភាគរយ នៃអ្នកទិញទាំងអស់កំពុងប្រើប្រាស់អ៊ីនធឺណិត ដើម្បីស្រាវជ្រាវពីទីផ្សារមុននឹងទាក់ទងទៅកាន់ភ្នាក់ងារអចលនទ្រព្យ។ ការដែលមានកេរ្តិ៍ឈ្មោះល្អនៅក្នុងអុីនធឺណិត មានសារៈសំខាន់យ៉ាងខ្លាំង។ នៅក្នុងវាក្យសព្ទអចលនទ្រព្យ គេហៅថា «បញ្ជីគុណភាព»។ ការសិក្សាស្រាវជ្រាវដែលបានធ្វើឡើងដោយ សមាគមជាតិភ្នាក់ងារអចលនទ្រព្យ (អាមេរិក) និងហ្គូហ្គល នៅឆ្នាំ២០១៣ បានរកឃើញថា «ការស្រាវជ្រាវដែលទាក់ទងនឹងអចលនទ្រព្យនៅក្នុង Google.com បានកើនឡើង ២៥៣ភាគរយ នៅបួនឆ្នាំចុងក្រោយនេះ» ហើយនៅពេលនេះ «ប្រមាណ៩០ភាគរយ នៃអ្នកមានផ្ទះ ប្រើប្រាស់អុីនធឺណិត ដើម្បីធ្វើការស្វែងរកទិញផ្ទះខុសពីពេលមុន»។ មានការស្រាវជ្រាវថ្មីៗនេះពី We Are Social របស់សិង្ហបុរី បានរកឃើញថា ការប្រើប្រាស់អុីនធឺណិតនៅប្រទេសកម្ពុជា បានកើនឡើង៤០០ភាគរយ នៃចន្លោះឆ្នាំ២០១៥ និង២០១៦។ ស្របទៅនឹងការស្រាវជ្រាវរបស់ We Are Social ផងដែរ Realestate.com.kh មានគេចូលមើលច្រើន និងការសាកសួរទាក់ទងនឹងការទិញ និងជួលបានកើនឡើងដល់ទៅ ៤១៦ភាគរយ នៅអំឡុងពេលជាមួយគ្នានេះដែរ។ ដោយសារការកើនឡើងយ៉ាងរហ័សនៃអ្នកប្រើប្រាស់អុីនធឺណិតនៅប្រទេសកម្ពុជា ដែលបានកើនឡើងដល់ទៅ ៦,៧០លាននាក់នៅក្នុងឆ្នាំនេះ បញ្ជីគុណភាពអចលនទ្រព្យក៏បានក្លាយទៅជារឿងដែលមានសារៈសំខាន់យ៉ាងខ្លាំង។ ហើយដើម្បីធានាថា អ្នកស្វែងរកអចលនទ្រព្យនៅលើ Realestate.com.kh អាចរកឃើញបញ្ជីគុណភាព ដែលល្អបំផុត ពួកយើងបង្ហាញបញ្ជីរូបពី ០ទៅ១ នៅលើបញ្ជីដោយស្វ័យប្រវត្តិ។ វ៉ិបសាយរបស់យើងនឹងប្រើប្រាស់បញ្ជីគុណភាព ហើយវានឹងបង្ហាញខ្លួននៅលើគេបង្អស់នៅក្នុងលទ្ធផលនៃការស្វែងរក។ ដំបូន្មានដើម្បីទទួលបានបញ្ជីគុណភាពខ្ពស់៖ ១.បង្ហោះរូបភាពលើសពី ៣សន្លឹក ព្រោះថា រូបមួយសន្លឹកមានន័យរាប់ពាន់ពាក្យ។ ទិន្នន័យ ខាងក្នុងរបស់ Realestate.com.kh បានបង្ហាញឲ្យឃើញថា ឱកាសដែលអ្នកអាចលក់អចលនទ្រព្យរបស់អ្នកកើនឡើង ៨៥ភាគរយ ប្រសិនបើអ្នកបានបង្ហោះរូបលើសពីបីប៉ុស្តិ៍ ទៅក្នុងបញ្ជីអចលនទ្រព្យរបស់អ្នក។ វាមានសារៈសំខាន់ណាស់ ដោយរូបដែលអ្នកបង្ហោះ គឺជារូបនៃអចលនទ្រព្យដែលអ្នកកំពុងលក់ពិតប្រាកដមែន ដោយសាររូបនេះអាចបង្ហាញពីភិនភាគពិតៗ នៃអចនលទ្រព្យទៅកាន់អ្នកទិញ។ លើសពីនេះទៅទៀត វាក៏ជាភ័ស្តុតាងថា នេះជាអចលនទ្រព្យដែលកំពុងត្រូវបានដាក់លក់ពិតប្រាកដមែន។ អ្នកត្រូវតែថតរូបដែលមានគុណភាពល្អ បង្ហាញលក្ខណៈល្អៗ និងបង្ហាញពីគុណសម្បតិ្តរបស់វាទៅកាន់អ្នកដទៃ។ ២.ចំណាយពេលវេលាក្នុងការសរសេរពិពណ៌នាបញ្ជីគុណភាព ផ្តល់ព័ត៌មានលម្អិតឲ្យបានច្រើន តាមដែលអ្នកអាចធ្វើទៅបាន នៅពេលដែលអ្នកសរសេរពិពណ៌នាបញ្ជីគុណភាព។ សាកស្រមៃថា ខ្លួនជាអ្នកទិញ។ តើអ្នកនឹងចង់បានគុណភាពយ៉ាងណាខ្លះពីអចលនទ្រព្យមួយនេះ? ៣.ផ្តល់ព័ត៌មានទំនាក់ទំនងដែលល្អឥតខ្ចោះ ការចុះបញ្ជីរបស់អ្នកនឹងមិនបានផលអ្វីនោះទេ ប្រសិនបើគេមិនអាចទាក់ទងអ្នកបាន! ដូច្នេះហើយ អ្នកត្រូវធានាថា ព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនងជាមួយអ្នកមានភាពល្អឥតខ្ចោះ។ ចុះលេខទូរស័ព្ទពីរខ្សែ និងអាសយដ្ឋានអ៊ីមែល ប្រសិនបើពេលខ្លះអ្នកមិនមានពេលលើកទូរស័ព្ទ។ លើសពីនេះទៅទៀត អ្នកអាចចំណាយពេលខ្លះក្នុងការធ្វើឲ្យ «ទម្រង់ឯកជន» ឬ «ទម្រង់ភ្នាក់ងារ» នៅក្នុងអុីនធឺណិតរបស់អ្នកល្អជាងមុន ដោយសារទម្រង់ទាំងនេះនឹងផ្តល់ព័ត៌មានបន្ថែមខ្លះៗទៀតទាក់ទងនឹងខ្លួនរបស់អ្នក និង/ឬ ទីភ្នាក់ងារអចលនទ្រព្យរបស់អ្នក។ វាក៏បង្កើតភាពទុកចិត្ត និងភាពស្គាល់គ្នារវាងអ្នក និងអ្នកទិញ ឬជួលនៅថ្ងៃអនាគត។ ៤.ធានាថាចំណងជើងបញ្ជីគុណភាពរបស់អ្នកល្អ បន្ថែម «ចំណងជើងអចលនទ្រព្យ» ជាភាសាខ្មែរ និងអង់គ្លេស ហើយធ្វើវាឲ្យល្អ។ ប្រសិនបើវាមានភាពសាមញ្ញ ហើយច្បាស់ នោះគេនឹងរកឃើញអចលនវត្ថុរបស់អ្នកមុនគេ។ អុីនធឺណិតមានបញ្ជីអចលនទ្រព្យជាច្រើនសម្រាប់ប្រទេសកម្ពុជា ដូច្នេះហើយអ្នកត្រូវតែធានាថា ចំណងជើងរបស់អ្នកសង្ខេបយ៉ាងខ្លីនូវអ្វីដែលអ្នកកំពុងដាក់លក់។ ៥.ដាក់តម្លៃ កុំដាក់ «តម្លៃត្រូវការសួរ» (POA)។ នៅ Realestate.com.kh ពួកយើងបានរកឃើញថា អ្នកទិញជាទូទៅតែងតែអានពីការពិពណ៌នារបស់គេហដ្ឋាន ហើយរំពឹងថា នឹងឃើញតម្លៃនៅទីនោះស្រាប់។ នៅក្នុង Realestate.com.kh អចលនវត្ថុដែលដាក់លក់ដោយបង្ហាញពីតម្លៃសមរម្យទទួលបានការសាកសួរ១៥០ភាគរយលើសពីវត្ថុធម្មតា។ ប្រសិនបើតម្លៃនោះអាចតថ្លៃបាន អ្នកគួរតែធានាថា គេអាចដឹងតាមរយៈការពិពណ៌នារបស់អ្នក។ ប្រសិនបើលក្ខខណ្ឌនៃការទិញ ឬជួលអាចតថ្លៃបាន អ្នកក៏ត្រូវធ្វើយ៉ាងណាឲ្យគេដឹងតាមរយៈការពិពណ៌នារបស់អ្នកផងដែរ។ ៦.ឆ្លើយតបជាមួយនឹងការសាកសួររកទិញឲ្យលឿន និងសមរម្យ នៅពេលដែលអ្នកទទួលបានការសាកសួរតាមទូរស័ព្ទ ឬអុីមែលអំពីអចលនទ្រព្យរបស់អ្នក អ្នកគួរតែឆ្លើយតបជាមួយនឹងពួកគេឲ្យបានលឿនបំផុត។ ប្រសិនបើអ្នកមិនឆ្លើយតបលឿនទេនោះពួកគេនឹងរកមើលវត្ថុថ្មីទៀត និងអ្នកលក់ថ្មីទៀតដែលយកចិត្តទុកដាក់នឹងពួកគេ។ ប្រសិនបើពួកគេជាអ្នកទិញអន្តរជាតិ អ្នកគួរនិយាយតាមទូរស័ព្ទជាមួយគេដោយប្រើប្រាស់ភាសាត្រឹមត្រូវ ហើយឆ្លើយតបជាក្រោយដោយផ្តល់ព័ត៌មានលម្អិត។ ការបង្កើតបញ្ជីថ្មីមួយនៅក្នុង Realestate.com.kh មានភាពងាយស្រួលយ៉ាងខ្លាំង ទោះបីជាអ្នកលក់ឯកជន ម្ចាស់ដី ឬភ្នាក់ងារអចលនទ្រព្យ។ អ្នកអាចលក់ដោយខ្លួនឯងបាន ហើយពួកយើងមិនយកកម្រៃជើងសានោះឡើយ។ ៧.ធ្វើឲ្យបញ្ជីរបស់អ្នកឲ្យប្រសើរឡើង ឥឡូវនេះអ្នកអាចធ្វើឲ្យបញ្ជីអចនលទ្រព្យសម្រាប់លក់ ឬជួល របស់អ្នកឲ្យប្រសើរឡើង ដោយដាក់វា «អម» នៅក្នុង Realestate.com.kh ដោយចំណាយត្រឹមតែ ១ដុល្លារក្នុងមួយថ្ងៃតែប៉ុណ្ណោះ! នេះបានន័យថា អចលនទ្រព្យរបស់អ្នកនឹងស្ថិតនៅលើគេ ទទួលបានការមើល និងការសាកសួរច្រើនជាងមុន។ គ្រាន់តែចុចលើ «upgrade» នៅលើអចលនទ្រព្យដែលអ្នកចង់ធ្វើឲ្យប្រសើរជាងមុននៅក្នុងការិយាល័យអ្នកលក់របស់អ្នក ហើយពួកយើងនឹងចាត់ចែងជូនអ្នកជាទីគាប់ចិត្ត។ ៨.សម្អាតបញ្ជី ប្រសិនបើអចលនទ្រព្យរបស់អ្នកនៅតែដាក់លក់ ឬជួល អ្នកអាចសម្អាតបញ្ជីរបស់អ្នកប្រាំពីរថ្ងៃម្តង ហើយធ្វើឲ្យវាឡើងមកផ្នែកខាងលើបញ្ជីវិញ។ នៅពេលដែលអ្នកចុច «refresh» អចលនទ្រព្យនោះនឹងឡើងមកខាងលើនៃបញ្ជីវិញ ដែលអ្នកទិញផ្សេងៗអាចមើលឃើញម្តងទៀត! ផ្ដល់សិទ្ធិ៖ realestate.com.kh
X
5s